មេរៀនទី៩ ៖ ច្បាប់ភូមិបាល (មេរៀនសង្ខេប សំណួរ)
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី៣ : ការចូលរួមអភិវឌ្ឍសហគមន៍
មេរៀនទី៩ ៖ ច្បាប់ភូមិបាល
មេរៀនសង្ខេប
ដើម្បីធានាឲ្យមានភាពស្របច្បាប់ ម្ចាស់កម្មសិទ្ធិដីធ្លីទាំងអស់ត្រូវតែទៅធ្វើប័ណ្ណកម្មសិទ្ធិដែលទទួលស្គាល់ដោយស្ថាប័នមានសមត្ថកិច្ច ក្នុងការរក្សាកម្មសិទ្ធិកុំឲ្យមានការរំលោភបំពានផ្សេង ៗ ។
១- គោលដៅនៃច្បាប់ភូមិបាល
២- កម្មសិទ្ធិឯកជន
៣- កម្មសិទ្ធិសមូហភាព
៤- កម្មសិទ្ធិសាធារណៈ
៥- ការលក់ ការដូរ និងការជួលអចលនវត្ថុ
៦- ការប៉ះពាល់កម្មសិទ្ធិឯកជន និងកម្មសិទ្ធិសាធារណៈ
សំណួរ
- តើច្បាប់ភូមិបាលជាអ្វី ?
- តើទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមានអ្វីខ្លះ ? ចូរបង្ហាញភាពខុសគ្នារវាងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ?
- តើបុគ្គលឯកជនអាចទទួលបានដីដែលបច្ចុប្បន្នត្រូវបានចាត់ថ្នាក់ជាដីរបស់វត្តដែរឬទេ ? ហេតុអ្វី ?
- ចូរអ្នកសង្កេតស្រាវជ្រាវនៅក្នុងសហគមន៍របស់អ្នក ។ តើសហគមន៍របស់អ្នកមានទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋដែរឬទេ ើមានគឺអ្វីខ្លះ ?
- តើការទិញដីថ្មីដើម្បីធ្វើលំនៅស្ថានត្រូវមានលក្ខខណ្ឌដូចម្ដេចខ្លះ ?
- តើអំពើណាខ្លះ ចាត់ទុកជាការប៉ះពាល់កម្មសិទ្ធិស្របច្បាប់ផ្សេងៗទៀតលើអចលនវត្ថុ ? តើអំពើទាំងនោះ ចាត់ទុកជាបទល្មើសប្រភេទណា ?
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ