ការបញ្ជូនក្រូម៉ូសូមពីជំនាន់មួយទៅជំនាន់មួយ ត្រូវធ្វើឡើងដោយមានអន្ដរាគមន៍ ពីបាត់ភូតជីវសាស្រ្ដបមពេញគ្នា២គឺអ្វីខ្លះ?ចូរបញ្ជាក់អំណះអំណាង?
គ្រូបង្រៀន
ជីវវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
- ការបញ្ជូនក្រូម៉ូសូមពីជំនាន់មួយទៅជំនាន់មួយត្រូវធ្វើឡើងដោយមានអន្ដរាគមន៍ពីបាតុភូតបំពេញគ្នា២គឺៈមេយ៉ូសនិងការបង្កកំនើត។
- ពីព្រោះ៖
- ពេលមេយ៉ូសមាន ការផ្ដាច់ចេញពីគ្នានៃគូក្រូម៉ូសូមអូម៉ូឡូកដែលនាំឲ្យការម៉ែតនីមួយៗមានក្រូម៉ូសូមជាចំនួនអាប្លូអ៊ីត( n )
- ពេលបង្កកំនើត មានការផ្ដុំឡើងវិញនៃក្រូម៉ូសូមអាប្លូអ៊ីតរបស់កាម៉ែតញីឈ្មោលដោយផ្ដល់ជាស៊ីកូតមាន 2n ក្រូម៉ូសូមវិញ។
- ដូច្នេះម៉េយ៉ូស និងការបង្កកំនើតជាបាតុភូតបំពេញគ្នាដែលធានាលំនឹងនៃក្រូម៉ូសូមរបស់ប្រភេទឆ្លងកាត់ពីជំនាន់ទៅជំនាន់មួយ។
- សំគាល់៖ចំពោះផ្សិតសរដារីយ៉ាក៏បញ្ចូនក្រូម៉ូសូមទៅសន្ដានក្រោយតាមបាតុភូតបំពេញទាំង២នេះដែរ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ