Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើគោលការណ៍គ្រឹះនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម​អន្តរជាតិ​​មានអ្វីខ្លះ? ចូរបង្ហាញអត្តន័យ​នៃគោលការណ៍នីមួយៗផង។

គ្រូបង្រៀន
ភូមិវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់

គោលការណ៍គ្រឹះកាកបាទក្រហមមាន ៧យ៉ាងគឺ៖

១. ភាពមនុស្សធម៌ : គឺចលនាការពារអាយុជីវិត និងសុខភាពមនុស្សជាតិដោយមិនរើសអើង ធានាឱ្យមានការគោរពក្នុងឋានៈជាមនុស្សផងគ្នា, យោគយល់គ្នា, សហការជួយគ្នាបង្កើតមិត្តភាព ដើម្បីធ្វើឱ្យសង្គមមនុស្សលើសកលលោក មានសន្តិភាពយូរអង្វែង។
២. ភាពមិនលំអៀង : គឺអង្គការនេះបំពេញភារកិច្ចមិនប្រកាន់ សញ្ជាតិ ពូជសាសន៍ ជំនឿ សាសនា វណ្ណៈសង្គម ឬគំនិតនយោបាយអ្វីឡើយ ដោយខិតខំប្រឹង ដើម្បីសម្រាលទុក្ខវេទនា ខ្លោចផ្សារដល់រាល់បុគ្គលដែល​រងគ្រោះ ផ្អែកទៅតាមតម្រូវការជាចាំបាច់​ជាអាទិភាព គឺជួយសង្គ្រោះមនុស្ស ចំពោះករណី​គ្រោះអាសន្ន​ធ្ងន់ធ្ងរបំផុត។
៣. ភាពអព្យាក្រឹត : គឺអង្គការនេះ ចៀសវាងដាច់ខាតការចូលរួមទាក់ទិន​ក្នុងភាគឺជម្លោះណាមួយឡើយ ទោះជាកាលៈទេសៈណាក៏ដោយ ក៏មិនចូលរួមវែកញែក​បញ្ហានយោបាយ ពូជសាសន៍ ជំនឿ សាសនា ឬប្រភេទមនោគមវិជ្ជាណាឡើយ។
៤. ឯករាជភាព : គឺអង្គការនេះរួមចំណែក​ជួយដល់រដ្ឋាភិបាល ក្នុងការងារមនុស្សធម៌ក្រោមឱវាទច្បាប់​ប្រទេសរបស់ខ្លួនក៏ដោយ ក្នុងសមាគមជាតិទាំងនោះ ត្រូវតែរក្សាស្វ័យភាព​ក្នុងការធ្វើសកម្មភាពស្របតាមគោលការណ៍ជាសារវន្តរបស់ខ្លួន។
៥. សេវាកម្មស្ម័គ្រចិត្ត : គឺអង្គការនេះ ធ្វើការជួយសង្គ្រោះដោយស្ម័គ្រចិត្ត ដោយមិនគិតផលកំរៃ តបស្នងវិញឡើយ។
៦. ឯកភាព : អង្គការនេះបានកំណត់ជា​ឯកច្ឆន្ទថា ក្នុងប្រទេសនីមួយ​ត្រូវមានសមាគមជាតិតែមួយប៉ុណ្ណោះ។ សមាគមជាតិទាំងនេះ ត្រូវបើកទ្វារចំហសម្រាប់​មនុស្សទូទៅ ហើយបំផុស និងពង្រីកសកម្មភាព​មនុស្សរបស់ខ្លួនពាសពេញផ្ទៃប្រទេស។
៧. សកលភាព : អង្គការនេះ មានលក្ខណៈជាសកល ហើយសមាគមជាតិ​ទាំងនេះ មានឋានៈស្មើៗគ្នា និងមានភារកិច្ចជួយគ្នា ទៅវិញទៅមក​ទូទាំងពិភពលោក។

អ្នកដែលបានបង្កើតអង្គការកាកបាទក្រហម គឺលោក ហង់ រីឌុយណង់ (Henry Dunant) ជាជនជាតិស្វីស ទង់កាកបាទក្រហមយក​តាមលំនាំទង់ជាតិ​ស្វីស។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1