ដូចម្តេចហៅថា ភ្ញី? ចូររាប់ក្បាច់ផ្កាភ្ញីតុបតែងលំអឲ្យបាន៦ ។
គ្រូបង្រៀន
អក្សរសាស្រ្តខ្មែរ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ភ្ញី គឺជាឈ្មោះក្បាច់រចនាដែលគូរ ឬឆ្លាក់ប្រទាក់ពាក់ព័ន្ធ។
ភ្ញីតុបតែងលំអ៦បែបគឺ៖
- ភ្ញីទេស ក្បាច់ ភ្ញីដែលធ្វើជារូបដើម ទង ស្លឹក ផ្កា ផ្លែ យកតាមលំនាំដើម ស្លឹក ផ្លែ ទន្សែ។
- ភ្ញីភ្លើង ក្បាច់ភ្ញីដែលប្រទាក់លើគ្នាឈរច្រូងមានសណ្ធានស្រដៀងនឹងអណ្តាតភ្លើង យកតាមគំរូអណ្តាតភ្លើងដែលកំពុងឆេះ។
- ភ្ញីវលិ៍្ល ក្បាច់ភ្ញីដែលមានសណ្ធានជាវលិ៍្លប្រទាក់គ្នា យកគំរូតាមត្រូយវលិ៍្លត្រគូន កញ្ចែតបោះទងក្នុងបឹងត្រពាំង។
- ភ្ញីផ្កា ក្បាច់ផ្កាកម្រង និងយកតាមគំរូផ្កាដូចជា ផ្កាម្លិះ ផ្កាថ្កូល… ក្រងបន្តគ្នា។
- ភ្ញីផ្កាក្លាយ៖ ក្បាច់ដកចន្ទន៍ទុំសំបកជាបួនហើយច្នៃជាច្រើនរបៀប។ ក្បាច់ត្របកផ្កាឈូក យកតាមគំរូផ្កាឈូករីក ក្រពុំ ហើយច្នៃជាច្រើនរបៀប។ ក្បាច់ចក យកតាមគំរូសេវាលជាតិចកអណ្តែតលើទឹក ហើយច្នៃជាច្រើនរបៀប។
- ភ្ញីក្លាយ ក្បាច់ដែលលាយច្រើនបែបចំរុះគ្នាយកតាមលំនាំផ្កាចំរុះពណ៌ក្នុងថូ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ