Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើបុណ្យបច្ច័យបួនឆ្លើយតបទៅនឹងសេចក្តីសុខណាមួយក្នុងទស្សនៈពុទ្ធនិយម និងឆ្លើយតបតម្រូវការណាមួយរបស់ លោកម៉ាស្លូ?

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភាសាខ្មែរ

បុណ្យបច្ច័យបួនឆ្លើយតបទៅនឹងសេចក្តីសុខក្នុងទស្សនៈ និងឆ្លើយតបតំរូវការរបស់ម៉ាស្លូដូចខាងក្រោម៖

ទស្សនៈពុទ្ធនិយម

អត្តិសុខ៖ សេចក្តីសុខព្រោះមានទ្រព្យសម្បត្តិ មាសប្រាក់ វត្ថុជំនួសសំរាប់តម្រូវការរស់នៅគ្រប់គ្រាន់មានទាំងអស់៤គឺ

  • ចីវរ៖ មានសំលៀកបំពាក់ សំពត់ខោអាវសំរាប់បិទបាំង និងតុបតែងខ្លូនឱ្យបានសមរម្យ និងសមគួរ។
  • បិណ្ឌបាត៖ មានម្ហូបអាហារ បាយទឹក ស្រូវអង្ករ មើមឈើ បង្អែម ចំអាបសំរាប់បំបាត់ការស្រេកឃ្លាន និងធ្វើឱ្យរាងកាយ ចំរើនលូតលាស់
  • សេនាសនៈ ៖ មានគេហដ្ឋានសមរម្យជារបស់ខ្លូន និងតំរូវការផ្សេងៗទៀតដូចជា គ្រែដេក កៅអី ភ្លើង តុ ទូ និងយានជំនិះផ្សេងៗ
  • គិលានភេសជ្ជ ៖ មានថ្នាំសង្កូវសំរាប់ព្យាបាល និងមានគ្រូពេទ្យសំរាប់ព្យាបាលជំងឺ។ ពាក្យដែលថា “មាន” នេះមានន័យថា មានល្មមនឹងតម្រូវការជាការចាំបាច់ សមរម្យ ពុំមែនរហូតដល់ហូរហៀរនោះទេ ព្រោះតម្រូវការរបស់មនុស្ស គ្មានព្រំដែន ដូចពាក្យគេពោលថា តម្រូវការរបស់មនុស្សដូចចង់ឆ្លុះបាត ដាក់ប៉ុនណាក៏មិនពេញដែរ

ទស្សនៈរបស់លោក ម៉ាស្លូ

តម្រូវការសេរី៖ ប្រដាប់ប្រដារសម្ភារ បរិក្ខា ដែលគេនឹងធ្វើទាននោះសុទ្ធតែទាក់ទងនឹងតម្រូវការការពារជីវិត ដូចជា៖

  • គ្រឿងស្លៀកពាក់៖ គ្របដណ្តប់ខ្លូនប្រាណ ការពារនឹងធាតុអាកាសជុំវិញ ព្រោះមនុស្សមិនអាចរស់នៅអាក្រាតខ្លូន ប្រាណដូចសត្វបានឡើយ
  • ការហូបចុក៖ សម្រាប់ចំអែតក្រពះ និងចិញ្ចឹមសរីរាង្គកាយឱ្យបានរស់រានមានជីវិត រីកចំរើនធំធាត់ ព្រោះមនុស្ស មិនអាចរស់នៅដោយអត់អាហារបានឡើយ
  • ការស្នាក់នៅសមរម្យ៖ មានទីជម្រក ពួនលាក់ខ្លូនការពារ និងសត្វសាហាវ ធាតុអាកាស ព្រោះមនុស្សមិនអាចរស់នៅហាលវាលហាលខ្យល់ គ្មានទីជម្រកបានឡើយ
  • ឱសថសម្រាប់ព្យាបាល៖ ដែលគេនាំគ្នាទុកជាកិច្ចបច្ច័យ ជាថវិកាដោយប្រគល់សិទ្ធិអំណាច ឱ្យអ្នកទទួលចាត់ចែង ប្រើប្រាស់តាមផ្លូវការ និងតាមការគូរ។ ថ្នាំព្យាបាល គឺជាឱសថសម្រាប់ជួយសង្គ្រោះដល់អ្នកមានជំងឺ ឈឺថ្កាត់ឱ្យជាសះស្បើយ រស់រានមានជីវិតឡើយវិញ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1