អ្នកខ្លះថា “ស្រ្តីសូម្បីតែបង្វិលកន្ទុយចង្រ្កានក៏មិនបានជុំផង” ឯអ្នកខ្លះទៀតថា “ស្រ្ដីគឺជានារីរតនៈ" ។
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
អ្នកខ្លះថា “ស្រ្តីសូម្បីតែបង្វិលកន្ទុយចង្រ្កានក៏មិនបានជុំផង” ឯអ្នកខ្លះទៀតថា “ស្រ្ដីគឺជានារីរតនៈ” ។ តើអ្នកយល់យ៉ាងណាចំពោះការយល់ឃើញទាំង២ខាងលើនេះ ។ ចូរពិភាក្សា ។
សេចក្ដីអធិប្បាយ
នៅសម័យបុរាណ បុព្វបុរសខ្មែរនិយមប្រកាន់យករបរគ្រប់គ្រងសង្គម តាមបែបមាតាបិតាធិបតេយ្យ រឺមត្ដេយ្យ រឺមត្ដេយ្យការ ដោយនិយមលើកតំកើនតំកល់តំលៃស្រ្ដីជាធំ ។ ប៉ុន្ដែលុះចំណេរកាលក្រោយមកទេត្រលប់បែរប្រែជាប្រទះ ឃើញមានការមើលស្រាលដោយបន្ដូលបង្អប់បន្ទាប់បន្ថោក តំលៃរបស់ស្រ្ដីទៅវិញ ។ វិភាគទាក់ទងទៅនឹងគុណតំលៃនៃស្ដ្រីភេទខាងលើធ្វើឲ្យមានទស្សនៈ២ ឃើញបដីបក្ស និងគ្មានដោយអ្នកខ្លះថា “ស្ដ្រីសូម្បីតែបង្វិលកន្ទុយ ចង្រ្កាន់ក៏មិនបានជុំផង ។ តែអ្នកខ្លះទៀតថា “ស្រ្ដីគឺជានារីរនតៈ “ ។
តើមតិទាំងពីខាងលើនេះ មតិមួយណសសមហេតុផលជាង ?
ពាក្យបង្វិលកន្ទុយចង្រ្កាន់សំដៅលើការងារដែលស្រ្ដីត្រូវធ្វើនៅជុំវិញ ចង្រ្កានផ្ទះបាយដែលជាការងារប្រចាំថ្ងៃរបស់ស្រ្ដីជាមេផ្ទះ ។ ចំពោះពាក្យថា នារីរតនៈនោះគឺស្ត្រីដ៏មានតំលៃប្រសើរដូចត្បូវ រឺ កែវ ។ មតិដែលកំណត់ដោយប្រធានបទខាងលើមានអត្ថន័យពីរផ្ទុយគ្នាដែល អត្ថន័យទី១ មានលក្ខណៈជារិះគន់ថាមនុស្ស ស្រីសូម្បីតែធ្វើការស្រាលៗនៅ តាមចង្រ្កានផ្ទះបាយក៏ធ្វើមិនបានគ្រប់គ្រងេជ្រុងជ្រោយផង។ តែអត្ថន័យទី២ មានលក្ខណៈជាការលើកសរសើរថាស្រ្ដី មានតំលៃពិសេសដូចកែវ រឺត្បូងចរនៃ ។
វិភាគអំពីលទ្ធផលការងាររបស់ស្ដ្រីមេផ្ទះបាន ធ្វើឲ្យមជ្ឃដ្ឋានអ្នកវិភាគមួយចំនួនធ្វើការកំនត់សំគាល់ក្នុងន័យបរិហា រិះគន់ថាស្រ្ដីដែលជាអ្នកបំពេញការងារគេហកិច្ច ដែលការងារស្រាលៗ ក៏ស្ដ្រីមិនបានបំពេញគ្រប់ជ្រុងជ្រោយផងទេ ។ ក្នុងភាពជាមានកំលាំងខ្សោយស្ដ្រីធ្វើតែការងារស្រាលៗដូចជាការងារដេប៉ាក់ចាក់ជរ ដាំស្ល បបរបាសលៀងចាន រៀបចំតុងតែង លំអផ្ទះសំបែង មើលថែកូនចៅដោយការងូតទឹក មើលទុកដាក់ទ្រព្យសម្បត្តិ ដែលបរុសជាប្ដីរកបានមកពីខាងក្រៅមក ។ ខណៈដែលជូបនិងការងារធ្ងន់ធ្ងរត្រូវការលើកដាក់លីសែងច្បាស់ជាត្រូវការពឹងពាក់រកកំលាំងបុរសៗ ឲ្យជួយជាក់និងពុំខាន់ឡើយ ។ បើនិយាយពីការយល់ដឹងវិញស្ដ្រីខ្មែរនៅសម័យបុរាណ ជាពិសេសគឹក្នងសម័យអនានិគមមិនបាន រៀនសូត្រអក្សរសាស្រ្ដ រឺ ចតុព្វិចលេខដូចកូនប្រុសទេ ព្រោះដោយសារតែគ្មានសាលារៀន ។ សម័យនោះសាលារៀនមាន នៅតែក្នុងវត្តអារាមមានព្រះសង្ឃជាគ្រូអាចារ្យជាអ្នកបង្ហាត់បង្ហាញដល់កូនចៅរបស់អ្នកស្រុក ។ មាតា បិតាខ្មែរមានកូន ស្រីមិនហ៊ានបញ្ចូនកូនស្រីទៅរៀនៅសាលាវត្តទេ ។ ដោយហេតុនេះបានជានៅសម័យ អាណានិគមបារាំងគេកំរនិងបានឃើញស្ដ្រីមានឋានៈខ្ពស់យសធំមានការងារជាមន្ត្រីមាត្រា ។
ដូចនេះជាសរុបសេចក្តីមកឃើញថាស្រ្ដីមានលទ្ធភាពខ្សោយមានកំលាំងខ្សោយដែលសូម្បីតែបំពេញការងារគេហកិច្ច នៅជុំវិញតែចង្រ្កាន ផ្ទះបាយក៏ស្ដ្រីធ្វើ មិនបានសមជ្រោយផងទេ ។
តើតាមពិតទៅស្ដ្រីបង្វិលចង្រ្កានមិនជុំមែនរឺ ?
បើទោះជាមជ្ឈដ្ឋានទី១ ខាងលើបានធ្វើការបរិហាររិះគន់យ៉ាងទំងន់ពាក់ពន្ធ័ដល់លទ្ធភាពរបស់ស្រ្ដីយ៉ាងណាក៏គេ នៅប្រទះឃើញមជ្ឃដ្ឋាន មួយទៀតបានយល់ឃើញក្នុងន័យផ្ទុះស្រឡះថាតាមពិតស្ដ្រីជារតនៈ ត្រូវបានគេប្រដូចទៅនឹងត្បូង រឺ កែវដ៏ពិសិដ្ឋ ។ ទស្សនៈក្រោយនេះបានសំអាងដោយផ្នែកតាមគំហើញប្រវត្តិសាស្ត្រ តាំងពីសម័យក៏កើតទឹកដីរហូតដល់សម័យនេះ ។ នៅសម័យនគរភ្នំសម័យហ្វួណនគេឃើញមានស្ដ្រីជាមគ្គុទេសក៏នោះគឺនាងលីវយ៉ីង រឺនារីសោម៉ា និង នាងនាគ ។ វត្តមាននៃការគ្រប់គ្រងរបស់នាងលីវយីធ្វើឡើងមុខពេលព្រាហ្មណ៍ជាឥណ្ឌាឈ្មោះកោណ្ឌញ្ញៈ រឺ កោណ្ឌិន្យ មកដល់នគរភ្នំម្លេះ ។ នៅសម័យមហានគរប្រវត្តិសាស្រ្ដ នៅបានបន្ដប្រាប់ឲ្យដឹងថាមានស្ដ្រីជាអ្នកប្រាជ្ញរាជបណ្ឌិត គឺព្រះនាង ឥន្រ្ទទេវី ដែលត្រូវបានមហេសីទី២របស់ព្រះបាទជ័យវរ្មន័ទី៧ នៅជំនាន់នោះ ។ មហានគរបានសំបូរសប្បាយ រុងរឿង ប្រជារាស្រ្ដរស់នៅដោយសេចក្ដីសុខក្សោមក្សាន្ដ ក៏ដោយសារតែមហេស៊ីអ្នក ប្រាជ្ញជួយជាទីប្រឹក្សាជួយសំរេចចិត្ត ការរបស់ប្រទេសរបស់នគរ ។មកសម័យក្រោយអង្គរ គេនៅមិនឃើញវីរៈនារបស់ខ្មែរ នៅសម័យ ដែលស្ត្រីខ្មែរ កាត់សក់ ផ្កាថ្លូវគេឃើញថាស្ត្រីខ្មែរ សម័យនោះនិយមទុកសក់វែង ព្រោះគេចូលចិត្តបួង សក់ ។ ប៉ុន្តែខណៈដែលឃើញកងទ័ក ជាតិត្រូវឡោមព័ទ្ធអស់ជាច្រើនថ្ងៃទើបស្ត្រីជាម្ដាយ ជាភិរិយាជាបងស្រី និងជាប្អូនស្រីនៅសមភូមិក្រោយ ត្រូវបង្ខំចិត្តកាត់សក់ខ្លី ដែលគេហៅ “សក់ផ្កាថ្កូវរួចក្លែងឯកសណ្ឋាន ជាបុរសចូលទៅវាយ រំដោះដណ្ដើមជាយជ័យលើស ត្រូវរហូតដល់សង្រ្គោះរំដោះបាន ។ នៅសម័យតស៊ូទាមទារឯករាជ្យ ពីអាណានិគមនិ និយមបារាំងប្រវត្តិសាស្ត្របានបង្ហាយ អោយឃើញពីចលនាកងនារី ក្លាហាន បានសនការជាមួយនឹងកង ជីវពលក្នុងការដេញកំចាញវាយកំចាត់កាចបំបាត់ឆាបំបាត់ឆាកបំបែក និងអាណានិគមរហូត ទាមទារដណ្ដើមឯករាជ្យពេញលេញជូនជាតិ, ភូមិកម្ពុជា នាថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ។ ជាមួយនិងរឿងរ៉ាវដែល កត់ត្រាចារឹកដោយប្រវត្តិសាស្រ្ដខាងលើបើគេមើលមកក្នុងចលនាអក្សរសិល្ប៍ខ្មែរវិញ ក៏ឃើញមាន រឿងរ៉ាវមួយចំនួន ដែលកវី អ្នកនិពន្ធខ្មែរ បានសរសេរលើកសរសេីរឧត្តមភាពរបស់ស្ត្រីក្នុងនោះមានរឿងព្រេងប្រជាប្រិយខ្មែរ១ នៅខ្មែរខេត្ត កំពង់ចាមនោះ គឺរឿងភ្នំប្រុស ភ្នំស្រី ដែលបានឃើញ ថាស្រ្តីខ្មែរជំនាន់នោះមានសមត្ថភាពអាចធ្វើបដិិវត្ដន៍ ប្រពៃណីឲ្យស្រីៗចូលដណ្ដឹងប្រុសមកជាទំលាប់ ឲ្យប្រុសៗចូលដណ្ដឹងស្រីនិងរៀបការ នៅផ្ទះខាងស្រីរហូតដល់សព្វថ្ងៃនេះ ។ ប៉ុន្តែបើគេាសិក្សាទៅក្នុងរឿង បុរាណខ្មែរមួយគឺរឿងមាយើងនោះ គេគេនិងឃើញអំពីនាទីរបស់ស្ត្រីដែលមិនត្រឹមតែជាផ្ទះបាយ ប៉ុណ្ណោះទេ តែជាអ្នកផ្តល់ការណែនាំបុរសជាប្ដីដើរតាមផ្លូវត្រូវផ្លូវល្អ ដូចប្រពន្ធទី២ របស់ចៅមាណពដែលជាអតីតភរិយារបស់នាយភេត្រាបានផ្ដួចផ្ដើមផ្ដល់យោបល់ឲ្យប្ដី ហាត់រត់រហូតពូកែអាចល្បឿនជើងសេះរបស់ស្ដេចព្រហ្មទត្ដ ។
ដូចនេះជាសរុបសេចក្តីមឃើញថាស្ត្រីពិតជាមិនអស់រហូតដល់ទៅបង្វិលមិនជុំកន្ទុយចង្រ្កាននោះឡើយ ។ ចំពោះទស្សនៈរបស់ប្រធានដែលថា “ ស្ត្រីសូម្បីតែបង្វិលកន្ទុយ ចង្រ្កានក៏មិនជុំផង “ គឺជាទស្សនៈមើលស្រាលដោយចេតនាប៉ះពាល់កេរិ៍្ត កិត្តិយសរបស់ស្រ្តីជាទូទៅដែលគេមិនអាចទទួលយកបានឡើយ ។តាមពិតស្រ្តីជាស្រទាប់ខ្លាំងដែលទោះនៅសម័យកាលណាក៏ដោយក៏មិនអាចត្រូវតែគេ បដិសេធកំលាំងស្រ្តីចេញពីវឌ្ឍនភាពសង្គមបានឡើយ ។
យោងតាមខ្លឹមសារ ដូចដែលបានពិភាក្សារួចមកហើយនេះអាចឲ្យយើងនៅតែចាត់ទុកថាការអះអាងតាមបែបមតិទី១ គឺជាការយល់ឃើញតាមលក្ខណៈខុសឆ្គងភន់កច្រឡំធ្ងន់ណាស់ ។ តែតាមការសំអាងតាមបែបមតិទី២ ទើបជាការយល់ឃើញត្រឹមត្រូវសមស្រប ។ មកដល់សម័យសកលភាវូបនីយកម្មដូចសព្វថ្ងៃ គេគួរទទួលស្គាល់ការភាពរវាងបុរសនិងស្រ្តីដែលជាទស្សនៈ ចេដឹសនិយម ហើយតាមរយៈទស្សនៈនេះទើបជាកំលាំង ចលករ ចលនាសាង ជាតិមាតុភូមិរបស់យើងឲ្យឈានឡើងជាវឌ្ឍនសង្គមមួយ ។