គេថា “រឿងរាមកេរ្តិ៍ ជាស្នាដៃអក្សរសិល្ប៍ដែលបានលាតត្រដាង ពីទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរយ៉ាសំបូរបែប“ ។ ចូរពន្យល់ ។
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
គេថា “រឿងរាមកេរ្តិ៍ ជាស្នាដៃអក្សរសិល្ប៍ដែលបានលាតត្រដាង ពីទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរយ៉ាសំបូរបែប“ ។ ចូរពន្យល់ ។
សេចក្តីធិប្បាយ
ក្រោយពីបានសិក្សារឿងរាមកេរ្តិ៍រួចមក រឿងនេះបានបង្ហាញឲ្យយើងឃើញពីតថភាពនៃសង្គមខ្មែរដោយអ្នកនិពន្ធបានលើកយកនូវទំនៀមទំលាប់ប្រពៃណីជាតិ មកបង្ហាញយើងទាំងអស់គ្នាដែលជាអ្នកសិក្សានាយុគសម័យថ្មីនេះ។ ហេតុនេះហើយទើបមានទស្សនៈមួយលើកឡើងថា “រឿងរាមកេរ្តិ៍ ជាស្នាដៃអក្សរសិល្ប៍មួយដែលបានលាតត្រដាងពីទំនៀមទំលាប់ប្រពៃណីជាតិខ្មែរយ៉ាងសំបូរបែប” ។ តើទស្សនៈនេះមានអត្ថន័យយ៉ាងដូចម្តេចខ្លះ?
ដើម្បីងាយស្រួលក្នុងការបកស្រាយប្រធានយើងគប្បីយល់ពាក្យទំនៀមទម្លាប់ និងប្រពៃណីជាមុនសិន។ ពាក្យ “ទំនៀមទម្លាប់” គឺការដែលធ្លាប់ធ្វើទៅតាមធម្មតា លំអាន ឬបែបបទដែលធ្លាប់ធ្វើតៗគ្នាមក។ ប្រណីជាសកម្មភាពដែលគេតែងតែប្រារព្ធធ្វើជាប្រចាំ។ ដូចនេមាន “រឿងរាមកេរ្តិ៍ជាស្នាដៃអក្សរសិល្ប៍មួយដែលបានតត្រដាងពីទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរយ៉ាងសំបូរមានន័យថា រឿងរាមកេរ្តិ៍ ជាអត្ថបទមួយដែលប្រកបសិល្ប៍វិធី ដោយបានរំលេចនូវសកម្មភាព ពិធីដែលខ្មែរ៥យ៉ាង តែងតែប្រារព្ធធ្វើតៗគ្នាជារៀងរហូតមក មានដូចជា ជំនឿសាសនា ការជ្រើសរើសគូស្រករ ការចិញ្ចឹមបីបាច់អប់រំថែរក្សាកូនចៅជាដើម។
ខ្មែរជាជាតិសាសន៍មួយដែលមានដើមកំណើត និងអាយុកាលរាប់ពាន់ឆ្នាំមកហើយ។ ហេតុនេះហើយបានជាដូនតាខ្មែរបានបន្សល់ទុកនូវទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ អរិយធម៌ ដែលមានកត់ត្រាក្នុងសាស្ត្រា គម្ពីរក្បួនខ្នាត សិលាចារឹក ជាពិសេសនៅក្នុងអត្ថបទអក្សរសិល្ប៍។ ជាក់ស្តែងនៅក្នុងស្នាដៃអក្សរសិល្ប៍រឿងរាមកេរ្តិ៍ដែលយើងបានសិក្សាកន្លងមកនេះ យើងឃើញថាអ្នកនិពន្ធបានបង្ហាញអំពីទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរយ៉ាងសំបូរបែប សម្រាប់កូនខ្មែរបានយល់បានដឹងគ្រប់គ្នា។ ក្នុងនោះយើងឃើញមានដូចជាពិធីច្រត់បះនង្គ័ល ជាពិធីបុណ្យប្រពៃណីជាតិមួយដែលព្រះរាជាខ្មែរគ្រប់ជំនាន់ប្រារព្វធ្វើគ្រប់ៗជំនាន់នាថ្ងៃ៤រោច ខែពិសាខដើម្បីបួងសួងសុំសេចក្តីសុខចម្រើន សុភមង្គល សុំទឹកភ្លៀង និងព្យាករណ៍ពីទឹកភ្លៀង និងដំណាំផ្សេងៗ ថានឹងទទួលបានទិន្នផលច្រើន ឬតិច ។ តួយ៉ាងព្រះបាទព្រះជនក ជាបិតារបស់នាងសីតា ដែលព្រះបានរកឃើញនាងសីតាក្នុងដីអាចម៍បំនះក្នុងកំឡុងពេលដែលព្រះអង្គកំពុងប្រារព្ធពិធីច្រត់ព្រះនង្គ័ល។ មួយវិញទៀតពិធីរៀបអាពាហ៍ពិពាហ៍ដែលខ្មែរយើងតែងតែប្រារព្ធធ្វើនូវផ្ទះខាងស្រី និងជាពិធីមួយដែលបង្ហាញទៅដល់មហាជនថាបុរសនារីនោះស្វាមីភរិយារួចហើយ។ នៅក្នុងរឿងរាមកេរ្តិ៍ដែលព្រះរាមបានចូលរួមប្រកួតប្រជែងលើកធ្នូហើយទទួលបានជ័យជំនះ ត្រូវបានព្រះបាទជនកលើកនាងសីតាឲ្យរៀបអភិសេកជាមួយព្រះរាម។ ការគោរពពាក្យសត្យដែលបានបង្ហាញតាមរយៈរឿងរាមកេរ្តិ៍នេះ ជាទំនៀមទម្លាប់ ចរិតខ្មែរដែលមានតាំងពីយូរលង់ណាស់មកហើយ ថាមនុស្សខ្មែរពិតជាគោរពពាក្យសច្ចៈ ការសន្យាដែលខ្លួនបានព្រមព្រៀងរួចនោះ។ យ៉ាងណាមិញព្រះបាទទសរថបានប្រគល់រាជសម្បត្តិឲ្យព្រះភិរុត ដែលជាប្អូនរបស់ព្រះរាមឡើងសោយរាជ្យ ហើយព្រះរាមក៏សុខចិត្តទៅបួសនៅក្នុងព្រៃរយៈពេលដប់បួនឆ្នាំ ដូចដែលបានសន្យាជាមួយយនាងកៃកេសី។ នៅក្នុងរឿងនេះទៀតសោតក៏បានបង្ហាញពីផ្នត់គំនិត ជំនឿ សាសនារបស់ខ្មែរ ដែលជឿលើអាទិទេព ជឿថាមានយក្សដើម។ ដូចដែលយើងបានឃើញនៅក្នុងរឿងហើយថាអ្នកនិពន្ធបានបង្ហាញថាព្រះរាមជាព្រះនរាយណ៍ដែលជាអាវតារបស់វិស្ណុហើយតួអង្គក្រុងរាពណ៍គឺជាតួអង្គយក្សដែលតំណាងឲ្យសភាវៈអាក្រក់ឃោរឃៅ។
សរុបសេចក្តីមក តាមរយៈអត្ថបទអក្សរសិល្ប៍រឿងរាមកេរ្តិ៍ ពិតជាបានរំលេចឲ្យឃើញអំពីទំនៀមទម្លាប់ពៃណីជាតិខ្មែរយ៉ាងសំបូរបែបពិតប្រាកដមែនដូចដែលបានបង្ហាញនៅក្នុងការបកស្រាយប្រធានខាងលើស្រាប់។ ក្រោយពីធ្វើការបកស្រាយទស្សនៈខាងលើមក្រយើងឃើញថា ប្រធានខាងលើពិតជាប្រកបដោយអត្ថន័យខ្លឹមសារយ៉ាងជ្រាលជ្រៅ និងសមស្របទៅតាមតម្លៃរបស់ជាតិខ្មែរ ។
ដូចនេះក្នុងនាមយើងជាកូនខ្មែរមួយរូប ត្រូវតែខិតខំធ្វើសិក្សារៀនសូត្រ ពង្រឹងពង្រីកសមត្តិភាពរបស់ខ្លួនអោយបានខ្លាំងពូកែដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ និងថែរក្សាការពានូវមត៍កទាំងអស់នេះអោយបានគង់វង់ជាដរាប ។