Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

មានមតិមួយលើកឡើងថា "ការបរិច្ចាគទានរបស់ព្រះវេស្សន្តរ ជាអំពើត្រឹមត្រូវ” ។ ចូរពិភាក្សា។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

មានមតិមួយលើកឡើងថា “ការបរិច្ចាគទានរបស់ព្រះវេស្សន្តរ ជាអំពើត្រឹមត្រូវ” ។ ចូរពិភាក្សា។

សេចក្តីធិប្បាយ

រឿងវេស្សន្តរ គឺជារឿងមួយដែលស្ថិតក្នុងជាតិទីដប់នៃរឿងទសជាតក៏ទាំងដប់រឿង។ នៅក្នុងជាទីដប់នេះព្រះវេស្សន្តរបានបរិច្ចាកទានយ៉ាងច្រើន សុម្បីតែកូន ប្រពន្ធ ជីវិតរបស់ខ្លួនក៏ទ្រង់បរិច្ចាកដែរ។ ដោយសារការបរិច្ចាគទានរបស់ព្រះវេស្សន្តរដ៏លើសលប់នេះហើយទើបមានមតិមួយលើកឡើងថា “ការបរិច្ចាកទានរបស់ព្រះវេស្សន្តរ ជាអំពើមួយត្រឹមត្រូវ” ។ តើការបរិច្ចាគទានរបស់ព្រះវេស្សន្តរត្រឹមត្រូវដែរឬទេ?

ដើម្បីជាជំនួយដល់ការស្រាយបំភ្លឺឲ្យបានស៊ី ជម្រៅ យើងគប្បីយល់ន័យនៃពាក្យ “បរិច្ចាកទាន” ជាមុន សិន​។បរិច្ចាមានន័យថា ការធ្វើអំណោយ ការផ្ដល់អោយ ។ ដូចនេះមតិរបស់ប្រធានចង់បង្ហាញថា ការធ្វើការធ្វើអំណោយ ឬការដាក់ទានរបស់ព្រះវេស្សន្ដរ ជាទង្វើរមួយដ៍មានហេតុផលសមស្រប និងត្រឹមត្រូវ ។ ជាក់ស្តែងនៅក្នុងរឿងមហាវេស្សន្តរជាតកបានរំលេចឲ្យឃើញពីការធ្វើទានរបស់ព្រះវេស្សន្ដរ ដែលទ្រង់បានបរិច្ចាគនូវអ្វីៗគ្រប់យ៉ាងដែលខ្លួនមានដល់មនុស្សផងទាំងពូងដែលត្រូវការជំណួយពីទ្រង់ ។ តួយ៉ាងទ្រង់បានបរិច្ចាគនូវគ្រឿងប្រដាប់សម្រាប់កុមារកាលពីទ្រង់មានព្រះជន្ម ៥ឆ្នាំមកម៉្លេះហើយនៅព្រះជន្ម ៨ឆ្នាំទ្រង់បានប្រកាសថា ទ្រងនិងធ្វើអ្គបរិច្ចាគបើនរណាត្រូវទ្រង់នោងដាក់ទានអោយភ្លាម មិនតែប៉ុណ្ណោះ​ព្រះវេស្សន្ដរក៏បរិច្ចាគទ្រព្យធនជាច្រើនដល់ប្រជាជនផងដែរ ។ ទ្រងបានផ្ដល់នូវអ្វីៗដែលមនុស្សងទាំងពូងត្រូវការនឹងបានជួយរំលែកទុក្ខដល់មនុស្សទាំងឡាយបានមួយគ្រាមួយគ្រាផងដែរ។ តួយ៉ាងព្រះអង្គបានប្រទានដំរីមង្គល ដល់ប្រជាជននៅដែនក្លិង្គារាស្ត្រ ដែលបានជួយពួកគេក្នុងការសុំទឹកភ្លៀង។ នេះជាសកម្មភាពមួយដែលទ្រង់បានជួយប្រជាជន ជាពិសេសកសិករឲ្យរួចផុតពីទុក្ខវេទនា។ ក្នុងការបំពេញបានបារមីពេញទីក្នុងការត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធទ្រង់ធ្វើបញ្ចមហាបរិច្ចាគ រួមមានជា ធនបរិច្ចាគៈ គឺការធ្វើទានដោយទ្រព្យធន អង្គបរិច្ចាគគឺបរិច្ចាគទានខ្លួនព្រះអង្គ បុត្របរិច្ចាគ: គឺការបរិច្ចាកនូវកូនរបស់ទ្រង់ ភរិយាបរិច្ចាគៈ ជាការបរិច្ចាគប្រពន្ធរបស់ទ្រង់ជីវិតបរិច្ចាគៈ គឺការបរិច្ចាគជីវិតរបស់ទ្រង់។ ទាំងនេះជាទង្វើដែលទ្រង់បានធ្វើដោយមិនស្តាយអ្វីឡើយ គឺដើម្បីបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ ដែលអាចដឹកនាំសត្វអោយឆ្លងជាតិជរាព្យាធិ មរណះ ទៅត្រើយព្រះនិព្វាន ។ ដូចនេះ ការធ្វើទានរបស់ព្រះវេស្សន្តរ ទាំងប៉ុន្មាគឺជាទង្វើដែលល្អ និងត្រឹមត្រូវ ព្រោះទ្រង់ធ្វើទាននេះគឺដើម្បីជួយសត្វលោក។

ផ្ទុយទៅវិញ យើងឃើញថាការធ្វើទានរបស់ព្រះវេស្សន្ដរវាជាការត្រឹមត្រូវម៉្យាងហើយ តែវាក៏មានគុណវិបត្តិដ៏ច្រើផងដែរ។ តាមរយៈការធ្វើទានរបស់ព្រះវេស្សន្តរនេះ វាមាលក្ខណៈលើសលុបពេកហើយ ដែលចំណុចភាគច្រើនគឺមិនអាចទទួលយកបាន។ ដូចជាការបរិច្ចាគ ទ្រព្យធនដែលព្រះអង្គធ្វើជារៀងរាល់ថ្ងៃនោះវានឹងធ្វើឲ្យមនុស្សខ្ជិល ចាំតែយកទានបរិច្ចាគមិនគិតគួររកស៊ីធ្វើការអ្វីឡើយ។ នេះជាការដែលទ្រង់ចង់ជួយមនុស្ស តែបែរជាធ្វើបាបមនុស្សទៅវិញ ម៉្យាងទៀតការបរិច្ចាគបុត្រ និងភរិយារបស់ខ្លួននេះបានន័យថាទ្រង់ធ្វើបាបប្រពន្ធនិងកូន ទ្រង់គិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីសុខទុក្ខរបស់អ្នកដទៃនោះទេ គឺឲ្យតែខ្លួនឯង់បានត្រាស់ជាព្រះសម្មាសម្ពុទ្ធ ទោះបីម្ដាយព្រាត់កូនប្រពន្ធព្រាត់ប្ដី ក៏ព្រះអង្គហ៊ានធ្វើដែរ។ នេះបង្ហាញថា ការធ្វើទានរបស់ទ្រង់គឺមានលក្ខណៈអាត្មានិយម គិតតែប្រយោជន៍ផ្ទាល់ខ្លួន។ នេះហើយជាគុណវិបត្តិនៃការធ្វើទានហួសហេតុ។ ម៉្យាងទៀតការដាក់ទានដំរីបច្ច័យនាគគេន្ទ្រទៅក្លិលឹង្គរាស្ត្រ ជាបុព្វហេតុនាំស្រុកកើតទុរ្តិ៍ក្ស អ្នកស្រុកក្តៅក្រហាយ ខឹងពុះកញ្ជ្រោល រហូតបំបរបង់ព្រះអង្គចេញពីនគរ។ ដូចនេះការបរិច្ចាគទានរបស់ព្រះវេស្សន្តរ ជាអំពើពុំសមហេតុផលទេ ព្រោះការដាក់ទាននេះនាំមកនូវបញ្ហាដល់រាស្ត្រ ហើយប្រពន្ធ កូនត្រូវវេទនា។

ជារួមមកយើងអាចសំយោគបានថា ទោះបីព្រះវេស្សន្តរបានបរិច្ចាគទានធ្វើឲ្យមានគុណវិបត្តិមួយចំនួនក៏ពិតមែន ប៉ុន្តែព្រះអង្គធ្វើនេះ ពុំមែនដើម្បីប្រយោជន៍ផ្ទាល់ខ្លួនព្រះអង្គឡើយ។ ទ្រង់ធ្វើនេះ ដើម្បីប្រយោជន៍រួមសុខចិត្តលះបង់អ្វីៗគ្រប់បែបយ៉ាង ដ៏ធំធេងដែលខ្លួនមាន តែប្តូរយកមកវិញនូវយាននាំចម្លងសត្វលោកឲ្យឆ្លងដល់ស្ថានព្រះនិព្វាន។ ដូចនេះការបរិច្ចាគទានរបស់ព្រះអង្គជាអំពើត្រឹមត្រូវយ៉ាងពិតប្រាកដ។ ឆ្លងតាមការបំភ្លឺពិភាក្សាខាងលើយើងអាចមើលឃើញថាព្រះវេស្សន្តរជាអ្នកធ្វើទាន ដែលមនុស្សធម្មតាមិនអាចធ្វើបាន។ មិនតែប៉ុណ្ណោះ ព្រះអង្គបានលះបង់ប្រយោជន៍ខ្លួន ដើម្បីជួយដឹកនាំសត្វលោកទាំងឡាយឲ្យឆ្លងផុតទុក្ខ ។​

ដូចនេះក្នុងនាមយើងជាពលរដ្ឋខ្មែរ ដែលមានព្រះពុទ្ធសាសនា ជាសាសនារបស់ខ្លួននោះ យើងគប្បីចេះធ្វើទាននិងចេះជួយគ្នានៅពេលដែលអ្នកដទៃជួបការលំបាក ឬទុក្ខសោកផ្សេងៗ ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1