Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

មានគេថាច្រើននិយាយថា “អ្នកមានប្រាជ្ញាតែងតែកែអាត្មាឲ្យសុខចម្រើន“ ។

4 នាក់ បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

មានគេថាច្រើននិយាយថា “អ្នកមានប្រាជ្ញាតែងតែកែអាត្មាឲ្យសុខចម្រើន“ ។ តើការពោលបែបនេះមានខ្លឹមសារយ៉ាងដូចម្ដេច ? ចូរពន្យល់ព្រមទាំងលើកឧទាហរណ៍បញ្ជាក់ផង ។

សេចក្ដីអធិប្បាយ 

នៅលើលោកនេះ ក្នុងរស់នៅមនុស្សនោះតែងតែចូបឧបសគ្គ ឬ បញ្ហាមករារាំង ។ អញ្ចឹងដើម្បីដោះស្រាយនូវបញ្ហានេះ មនុស្សត្រូវចេះប្រើប្រាស់បញ្ហារបស់ខ្លួនមកកម្ទេចរាល់បញ្ហាកំពុងចោទ ដើម្បីដោះខ្លួនចេញពីភាពតោតយ៉ាក មកជាសេចក្ដីសុខកាយសប្បាយចិត្ត ។ ដូចនេះហើយទើបមានមតិមួយលើកឡើងថា​ “ អ្នកមានប្រាជ្ញាតែងតែកែអត្មាឲ្យសុខចម្រើន “ ។​

តើមតិនេះមានខឹ្លមសារដូចជាម្ដេច ?

ដើម្បីជាផ្លូវមូយតម្រូវឲ្យការបកស្រាយកាយបំភ្លឺកាន់តែមានភាពសុក្រឹត​ យើងគួររះនូវមន្ទិលសង្ស័យ អំពីពាក្យពិបាកជាមុន​សិន ។ រីឯអត្មា មានន័យថាខ្លួន​ ។ ប្រធាននេះចង់មានន័យសេចក្ដីថា ថាអ្នកដែលមានដែលចំណេះដឹងខ្ពង់ខ្ពស់តែងតែកែប្រែខ្លួនគេ ឲ្យជួបនូវសេចក្តីសុខ ។

ជាការពិតណាស់ អ្នកមានចំណេះមានប្រាជ្ញា តែងតែយកចំណេះវិជ្ជាខ្លួនមានយកកមប្រើដើម្បីកែច្នៃធ្វើជាឧបករណ៍សម្ភារៈថ្មីប្លែក ដែលសង្គមពុំមាន ដើម្បីយកមកបម្រើផលប្រយោជន៍ដល់សង្គម ក៏ដូចជាពិភពលោកយើងទាំងមូល ។ ដោយសារតែមានប្រាជ្ញា ទើបគេអាចបង្កើតឧបករណ៍ទាំងមូល ។ ដោយសារតែមានប្រាជ្ញាក្នុងការស្វែងរកនូវអ្វីដែលពិសេស ដែលប្លែកដែលភ្ញាក់ផ្អែកសម្រាប់ចែកចាយដល់មនុស្សជាតិ ។ ម្យ៉ាងទៀត អ្នកផលិតឧបករណ៍ទាំងនេះ ជាមនុស្សដែលគិតច្រើន និងចូលចិត្តរកអ្វីដែលប្លែក សម្រាប់បំពេញតម្រូវការរបស់មនុស្សពេលបច្ចុប្បន្ន ដូចជាឡាន ម៉ូតូ កង់ រថភ្លើង យន្តហោះអាចឲ្យមនុស្សធ្វើដំណើរពីតំបន់មួយទៅតំបន់មួយទៀត ពីប្រទេសមួយទៅប្រទេសមួយទៀត ក៏ដូចទ្វីបមួយទៅទិ្វបមួយទៀតបាន ។ មួយវិញទៀត គេបានបង្កើតអវកាសយានិកសម្រាប់ដឹកនាំអ្នកវិទ្យាសាស្រ្ដ ឲ្យធ្វើដំណើរពីពិភពផែនដីទៅភពដទៃទៀត ដូចជាភពណិបទូន ភពអង្គារជាដើម ដើម្បីសិក្សាស្រាវជ្រាវនូវអ្វីខដែលមាននៅទីនោះ ហើយនឹងត្រឡប់មកផែនដីវិញប្រកបដោយសុវត្ថិភាព ។ ផ្សេងពីនេះអ្នកវិទ្យាសាស្រ្ដ បានបង្កើតកុំព្យូទ័រដែលចូលសម្រួលដល់កាងាររបស់មនុស្សថែមទៀតផង ។ យោងតាមនេះគេអាចកាត់តា្រនូវអ្វីដែលសំខាន់ ទុកជាឯកសារនៅក្នុងកុំព្យូទ័រ គេមានទូរស័ព្ទដែលអាចទំនាកទំនងគ្នាទៅវិញទៅមកអំពើការងារជាដើម​ ។ ក្រៅពីកុំព្យូទ័រ គេមានទូរស័ព្ទដែលអាចទំនាក់ទំនងគ្នាពីតំបន់មួយទៅតំបន់មួយទៀតបាន ហើយទូរស័ទ្ទអាចបង្កភាំពងាយស្រួល​ដល់ការរស់នៅរបស់មនុស្សមួយផ្នែកដែរ ។ រឺឯ ទូរទស្សន៍យើងអាចមើលឃើញពីអ្វីទាំងអស់នៅលើពិភពលោក ទទួលបាននូវពត៌មានឬ ការអប់រំ​ ល្បែងកម្សាន្ត ពីកម្មវិធិរបស់ស្ថានីយ៍ទូរទស្សន៍ណាមួយ ។ សមិទិ្ធផលទាំងឡាយ សុទ្ធតែបង្កើតឡើងដើម្បីចួយសម្រាលដល់ការធ្វើពលកម្មរបស់មនុស្សខ និងការរស់នៅ ។ លើសពីនេះ គេបានបង្កើតម៉ាស៊ីនបោកខោអាវ ដែលជំនួសដៃជើង នៅពេលមានការរវល់អ្វីមួយ ។ ក្រៅពីនេះអ្នកមានប្រាជ្ញាបានបង្កើតវត្ថុជាច្រើនដូចជាវិទ្យុ ម៉ាស៊ីនថត ម៉ាស៊ីនបូមទឹក ម៉ាស៊ីនកិនស្រូវជាដើម ។ ដូច្នេះហើយឧបករណ៍ទាំងឡាយសុទ្ធតែកើតចេញពីមនុស្សដែលមានប្រាជ្ញា ចេញគិតកេច្នៃ និងសម្របខ្លួនតាមបរិស្ថានជុំវិញ ។ ដូចជាក្នុងរឿងមាយាស្រ្ដី ដោយសារស្ដ្រីមានប្រាជ្ញា ទើបបោកបញ្ចោតចោរទាំងបួន នាក់ ចំណូនបីលើកបាន ។ លើកទីមួយ នាងបោកចោរស្មានតែនាងជាអ្នកមាន ។ លើកទីពីរ បោកចោរទាំងបួន យកទៅលក់ឲ្យនាយសំពៅ ដោយលលួមលោងចោរថា នាងទៅទារប្រាក់ពីនាយសំពៅ បានចែកគ្នាចាយលេង ពេលនោះចោរយល់ព្រម ។ នាងមាយាស្រ្តី ក៏ទៅតថ្លៃតម្លៃជាមួយនាងសំពៅ ​រួចនាងក៏ហៅចោរទាំងបួននាក់ ចុះមកបាតសំពៅ បន្ទាប់មកចោរត្រូវបាននាយសំពៅចាប់បាន ។ លើកទីបី បោកចោរដើម្បីខាំអណ្ដាតដោយនិយាយថាសម្លាប់ខ្ញុំក៏ឥតប្រយោជន៍ដែរ នេះប្រាក់ ! យើងមកធ្វើជាប្ដីប្រពន្ធ ហើយយកប្រាក់នេះទៅចាយរកស៊ីស្រួលជាង ។ ស្រ្តីនោះនិយាយ បើស្រឡាញ់ចិត្តមួយនឹងមួយ គេត្រូវលិឍអណ្ដាតគ្នាទៅវិញទៅមក មេនោះលៀន​ឲ្យចោរលិឍ ចោរក៏លិឍហើយក៏លៀនអណ្ដាតឲ្យវិញ ។​ពេលនោះនាងក៏ខាំអណ្ដាតចោរនោះ ហើយធ្លាក់ពីដើមឈើស្រែកលឺឡុលៗ ។ រឺឯក្នុងប្រាជ្ញាមនុស្ស តួអង្គមនុស្សគិតថានឹងស៊ីគោរបស់ខ្លួនក៏ប្រើល្បិចបញ្ឆោតខ្លា ដែលជាសត្វសាហាវឃោរឃៅ ទៅចងហើយវាយខ្លានោះយ៉ាងតំណំរហូត រើបម្រះគេចខ្លួនវបាត់ទៅ ។

ឆ្លងតាមការបកស្រាយកន្លងមក បានបង្ហាញឲ្យឃើញថាប្រធាននេះពិតជាខ្លឹមសារល្អពិតណាស់ ។ ក្នុងនាមជាយុវជនយើងគួរខិតខំប្រឹងប្រែងរៀនដើម្បីខ្លាចជាអ្នកប្រាជ្ញាបណ្ឌិត ដើម្បីចូលរួមចំណែកក្នុងការកែលម្អផែនដី ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1