តើដីចែកជាប៉ុន្មានស្រទាប់? អ្វីខ្លះ? ចូររៀបរាប់។
គ្រូបង្រៀន
Earth
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
![ផែនដី សំណួរ ចម្លើយ](https://www.khmerrean.com/wp-content/uploads/2021/09/ផែនដី-សំណួរ-ចម្លើយ-870x440.jpg)
ដីចែកជា ៤ស្រទាប់គឺៈ
- ស្រទាប់ O : គឺស្រទាប់លើដែលជាស្រទាប់សម្បូរដោយសារធាតុសរីរាង្គ។ សំណល់រុក្ខជាតិរួមមានស្លឹកឬមែកឈើងាប់បន្សល់ទុកនៅក្នុងដីស្រទាប់ O ហើយរលួយបន្តិចម្តងៗ។
- ស្រទាប់ A : ស្ថិតនៅក្រោមស្រទាប់ O ដែលមានពណ៌ខ្មៅ និងសម្បូរដោយសារធាតុសរីរាង្គរលួយ។ ដីស្រទាប់ A អាចខ្សត់ជីជាតិ ព្រោះតែការលេចចេញនូវសារធាតុចិញ្ចឹមទៅស្រទាប់ដីជ្រៅខាងក្រោមទៀត។
- ស្រទាប់ B : ស្ថិតនៅក្រោមដីស្រទាប់ A ដែលសម្បូទៅដោយសារធាតុចិញ្ចឹមដែលជ្រាបពីស្រទាប់លើៗ។ ស្រទាប់នេះច្រើនសម្បូរទៅដោយសមាសធាតុដែកនិងអាលុមីញ៉ូម។
- ស្រទាប់ C : ស្ថិតនៅក្រោមដីស្រទាប់ B ជាស្រទាប់ដែលផ្សំដោយកម្ទេចកម្ទីបានមកពីសំណឹកសិលាមេដោយភាគ។ ដីស្រទាប់ C ស្ថិតនៅជ្រៅបណ្តាលអោយឫសរុក្ខជាតិភាគច្រើនមិនអាចចាក់ចូលដល់ ហើយដីស្រទាប់នេះច្រើនតែឆ្អែតទឹក។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ