ចូររាយឈ្មោះទម្រង់ក្នុង និងបរិយាកាសព្រះអាទិត្យចចេញពីផ្នែកខាងក្នុងមកផ្នែកខាងក្រៅ ។
គ្រូបង្រៀន
លោកគ្រូ អ៊ី
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ទម្រង់ក្នុងនិង បរិយាកាសព្រះអាទិត្យចេញពីផ្នែកខាងក្នុងមកផ្នែកខាងក្រៅ ៖
- ស្នូលស្ថិតនៅកណ្តាលព្រះអាទិត្យជាកន្លែងផលិតថាមពលមានកាំរស្មីប្រហែល ២០០ ០០០ គ.ម និងសីតុណ្ហភាពជិត ១៥ លានអង្សាសេ ។
- តំបន់រំភាយរស្មីជាតំបន់ហាប់ណែនមានកម្រាស់ប្រហែល ៣០០ ០០០គ.ម ។ ពន្លឺត្រូវប្រើពេលរាប់លានឆ្នាំដើម្បីឆ្លងកាត់តំបន់នេះ ដោយសារអាតូមទាំងឡាយចងសម្ព័ន្ធគ្នាយ៉ាងណែន ។
- តំបន់រង្វល់មានកម្រាស់ប្រហែល ២០០ ០០០ គ.ម ជាកន្លែងដែលមានឧស្ម័នធ្វើចលនាវិលវល់ក្នុងលក្ខណៈជាចរន្តរង្វល់ ។ ឧស្ម័នក្តៅស្ទុះឡើងទៅលើ ចំណែកឧស្ម័នត្រជាក់លិចចុះក្រោម ។
- មណ្ឌលហ្វូតូគឺជា កន្លែងមានឧស្ម័នល្មមអាចមើលឃើញបាន ។ មណ្ឌលហ្វូតូ ជាផ្ទៃលើរបស់ព្រះអាទិត្យដែលយើងមើលឃើញ វាមានកម្រាស់ ៦០០ គ.ម ។
- មណ្ឌលក្រូម៉ូគឺជា តំបន់ស្តើងស្ថិតនៅពីក្រោមកូរ៉ូណាមានកម្រាស់ ៣០០០ គ.ម ។ មណ្ឌលក្រូម៉ូមានពណ៌ក្រហមស្លេកមើលស្ទើរពុំឃើញប្រសិនបើគ្មានសូរ្យគ្រាសពេញទេ ។
- ក្លរ៉ូណា គឺជាបរិយាកាសខាងក្រៅរបស់ព្រះអាទិត្យ និងអាកាសលាតសន្ធឹងក្នុងចម្ងាយពី ១០ ទៅ ២០ ដង នៃអង្គត់ផ្ចិតព្រះអាទិត្យ ។ ឧស្ម័ននៅក្នុងមណ្ឌលនេះមានកម្រាស់ស្តើងណាស់អាចមើលឃើញបានតែពេលមានសូរ្យគ្រាសពេញប៉ុណ្ណោះ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ