Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើកប៉ាល់អណ្តែតដោយសារអ្វី ?

គ្រូបង្រៀន
លោកគ្រូ អ៊ី
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

យើងមានឆ្ងល់ដែរឬទេ ហេតុអ្វីកំណាត់លើអណ្តែតទឹក ? យើងដឹងថាកំណាត់ឈើនោះពិតជាស្រាលជាងទឹក ។ ចំណែកដែក ប៊ូឡុង និងដែកគោលលិចក្នុងទឹក ។ ហេតុអ្វីកប៉ាល់អណ្តែតទឹក ?ចូរយើងធ្វើការប្រៀបធៀបដែក១០សង់ទីម៉ែត្រកីបមានទម្ងន់៧.៨៥គីឡូក្រាមហើយយើងយកទឹកដែលមានទម្ងន់៦.៨៥គីឡូក្រាមតិចជាងដែកមួយគីឡូក្រាម ។ ឥលូវនេះយើងធ្វើការអង្កេត ៖ ១០សង់ទីម៉ែត្រគីប ដែកជំនួសដោយ១០សង់ទីម៉ែត្រគីបទឹករឺមួយលីត្រទឹក មានចំណុះ ១០សង់ទីម៉ែត្រគីប ដូចនេះ មួយលីត្រទឹកមានចំណុះ១០សង់ទីម៉ែត្រគីប មានន័យថា ដែកនិងទឹក មានចំណុះប៉ុនគ្នា តើទឹកអាចរុញច្រានដែកឱ្យអណ្តែតបានដែររឺទេ ? សូមធ្វើការអង្កេតបន្ត ៖ ទឹកមួយលីត្រគេថ្លឹងឃើញមានទម្ងន់១គីឡូក្រាម ហើយស្មើនឹង១០សង់ទីម៉ែត្រគីប ។ ប៉ុន្តែ១០សង់ទីម៉ែត្រគីបដែកមានទម្ងន់៧.៨៥គីឡូក្រាម ។ ដូចនេះដែកមិនអាចអណ្តែតបានទេ ពីព្រោះទឹកគ្មានកំណត់គ្រប់គ្រាន់ទ្រទ្រង់ឱ្យដែកអណ្តែតបានឡើយ ។ នៅក្នុងទ្រឹស្តីនៃរូបវិទ្យា បានបង្ហាញថា កាលណាផ្ទៃបាតកាន់តែធំសម្ពាធកាន់តែខ្សោយ )កម្លាំងសង្កត់ខ្សោយ) ។ ដូចនេះយើងរំលាយដែក១០សង់ទីម៉ែត្រគីបនោះឱ្យទៅជាកូនទូកតូចមួយ ដោយយើងរក្សាទុកទម្ងន់នៅដដែល ។ បន្តមកយើងពន្លាតបាតទូកឱ្យកាន់តែធំសម្ពាធកាន់តែខ្សោយធ្វើអោយដំនោលឡើងលើធំ ។ ដោយមានទំនាក់ទំនងនឹងផ្ទៃបាតបែបនេះទើបធ្វើឱ្យអ្នកវិទ្យាសាស្រ្តផលិតនាវា រឺកប៉ាល់ពីដែករាប់រយតោន ។ យើងអាចសាកល្បង ដោយដាក់ឆ្នាំងតូចមួយទៅក្នុងទឹកដែលមានចំណុះយ៉ាងខ្ពស់ ។ បន្ទាប់មកយើងដាក់ដុំក្រួសចូលក្នុងឆ្នាំងនោះ ម្តងមួយដុំៗ ។យើងឃើញថា ឆ្នាំងលិចរឺអណ្តែតមានទំនាក់ទំនងទៅនឹងចំនួនទឹកដែលអាចធ្វើបំលាស់ទីជាមួយកំលាំងសង្កត់ដែលឆ្នាំងបានទទួល ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1