បាយជើងបិណ្ឌ តើគេយកអ្វីធ្វើ ? ចូរពន្យល់ ។
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
មិនទាន់ឃើញមានឯកសារណានិយាយបញ្ជាក់ទេ ។ តាមទំនៀមទំលាប់ លោកយាយលោកតាចាស់់ៗ ដែលគាត់ធ្លាប់ធ្វើ គាត់បានប្រាប់ថា គេរើសយកអង្ករសំនើបល្អយកទៅដាំដោយមានខ្ទះដូង ល្ង ។ គេដាំចំហុយឲ្យឆ្អិនស្អិតរមួតទើបគេយកមកច្របាច់ពូតជាដុំ លុញឲ្យមូលល្អ ។
បិណ្ឌ ការប្រមូលឲ្យមូលឬពូតឲ្យជាដុំ ដុំការចិញ្ចឹមជីវីត ។បើយើងប្រើពាក្យនេះ ជាឈ្មោះនៃពិធីធ្វើទានមួយយ៉ាង (តាមប្រពៃណីរបស់ប្រទេស) ធ្វើបានពីត្រឹមថ្ងៃរោច ខែភទ្របទទៅដល់ថ្ងៃ ១៥រោច( ១៥ថ្ងៃ ) ។
នៅពេលនិមន្តព្រះសង្ឃសូត្រធម៌ «បរាភវសូត្រ» នៅថ្ងៃទី១ គេដាក់១ដុំ ថ្ងៃទី២គេដាក់២ដុំ …ដល់ថ្ងៃទី១៥ គេដាក់១៥ដុំ ។
លុះដល់ថ្ងៃចប់ភ្ជុំបិណ្ឌ គេយកបាយជើងបិណ្ឌនេះ ទៅព្រាតតាមស្រែចំការរបស់ខ្លួន ក្នុងគោលបំណងដើម្បីឲ្យដីស្រែចំការមានជីជាតិល្អ បានផលផ្លែល្អច្រើន។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ