Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ជំពូក១៖ កោសិកា , មេរៀនទី២៖ រូបផ្គុំ និង នាទីកោសិកា (សំណួរ ចម្លើយ)

គ្រូបង្រៀន
ជីវវិទ្យា
18 នាក់ បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា មេរៀនសង្ខេប ថ្នាក់ទី១០,១១,១២

ជំពូក១៖ កោសិកា

មេរៀនទី២៖ រូបផ្គុំ និង នាទីកោសិកា

មេរៀនសង្ខេប

  • គ្រប់កោសិកាអ៊ីការីយ៉ូតមានបីផ្នែក គឺភ្នាស ស៊ីតូប្លាស និង ណ្វៃយ៉ូ ។
  • កោសិការុក្ខជាតិមានភ្នាសសែលុយឡូសរឹងមាំដែលកើតពីជាតិសែលុយឡូសសម្រាប់ការពារនិងទ្រទ្រង់រុក្ខជាតិឱ្យរឹងមាំ។ បន្ទាប់ពី ភ្នាសសែលុយឡូសនៅមានភ្នាសកោសិកាមួយជាន់ទៀត ។
  • កោសិកាសត្វ មានភ្នាសស៊ីតូប្លាសតែមួយទេ ។ ភ្នាសកោសិកា កើតឡើងពីលីពីត ២ ស្រទាប់និងមានរន្ធសម្រាប់ឱ្យសារធាតុតូចៗឆ្លងកាត់បាន ។ វាជាភ្នាសជ្រាបជ្រើសឬខ្មាសអឌ្ឍជ្រាប ។ ភ្នាសកោសិកា មាននាទីរក្សារាងកោសិកានិងរក្សាលំនឹង មជ្ឈដ្ឋានក្នងកោសិកា ។
  • ណ្វៃយ៉ូជាមជ្ឈដ្ឋានត្រួតពិនិត្យសកម្មភាពកោសិកា ។ ណៃយ៉ូផ្ទុកធាតុតំណពូជ គឺក្រូម៉ូសូម ។ ណ្វៃយ៉ូរុំព័ទ្ធដោយភាសណ្វៃយ៉ូដែលមានរន្ធតូចៗ ស្ថិតនៅរាយប៉ាយស្មើៗ ។
  • មីតូកុងឌី មានរាងជាកូនដំបងតូចៗវាជាកន្លែងផលិតនិងស្តុកថាមពល ។
  • រីបូសូម មានរាងជាគ្រាប់តូចៗស្ថិតនៅសេរីក្នុងស៊ីតូប្លាសនិងនៅលើរេទីគុយឡូមអង់ដូប្លាស រីបូសូមមាននាទីជារោងជាងសាងសង់ប្រូតេអ៊ីន។
  • រេទីគុយឡូមអង់ដូប្លាស ជាបណ្ដេញសរសៃភ្ជាប់ណៃយ៉ូនិងនៅរាយប៉ាយក្នុងសុីតូប្លាស។ វាមាននាទីជាផ្លូវដឹកជញ្ជូនប្រតេអ៊ីនដែលផលិតដោយរីបូសូមទៅកាន់ផ្នែកផ្សេងៗនៃកោសិកា។
  • ប្រដាប់កុលស៊ី ជាថង់សំប៉ែតនៅក្បែរណៃយ៉ូ។ វាមាននាទីផ្ទុកនិងបញ្ចេញប្រូតេអ៊ីន។
  • លីសូសូម ជាគ្រាប់តូចៗផ្ទុកអង់ស៊ីមរំលាយអាហារនិងបំបែកធាតុកោសិកាចាស់ៗ។
  • វ៉ាគុយអូល ជាថង់ផ្ទុកទឹកនិងសារធាតុផ្សេងៗ។
  • ប្លាស ជាថង់តូចៗផ្ទុកជាតិពណ៌ផ្សេងៗនិងផ្ទុកអាហារបំម្រុង។ ប្លាស មានតែចំពោះរុក្ខជាតិ។
  • សារធាតុឆ្លងកាត់ភ្នាសកោសិកាប្រព្រឹត្តទៅតាមរបៀប៣យ៉ាងគឺ បន្សាយអុស្មូស និងដំណឹកនាំសកម្ម។

សំណួរ ចម្លើយ ជីវវិទ្យា ថ្នាក់ទី១១

១. តើតម្រង់ជាមូលដ្ឋាន ដែលមានស្ទើរគ្រប់កោសិកាគឺអ្វីខ្លះ ?

២.​អ្វីទៅជាធាតុកោសិកា ? តើធាតុកោសិកាណាខ្លះ ដែលមាននាទីផលិត ? ដឹកជញ្ជូន ? ស្តុកទុក ? រំលាយ ឬ បំបែក ?

៣. ចូរប្រៀបធៀបមីតូកុងឌ្រី និងក្លរ៉ូប្លាស ។

៤. ចូរប្រៀបធៀបទម្រង់កោសិការុក្ខជាតិនិងកោសិកាសត្វ ?

៥. ចូរប្រៀបធៀបបន្សាយនិងអូស្មូស ។

៦. ចូរប្រៀបធៀបដំណឹកនាំអសកម្មនិង ដំណឹកនាំសកម្ម ។

 

ជីវវិទ្យា ថ្នាក់ទី១១ វិទ្យាសាស្រ្ពពិត វិទ្យាសាស្ត្រសង្គម

អ្នកអាចស្វែងរកឯកសារជាច្រើនបន្ថែមទៀតនៅលើគេហទំព័រនេះដូចជា

– មេរៀនសង្ខេប

– ពន្យល់ពាក្យ

– សំណួរ ចម្លើយ​

– វិញ្ញាសាប្រឡងបាក់ឌុប

– វិញ្ញាសាប្រឡងចូលក្របខណ្ឌក្រសួង

– វិញ្ញាសាប្រឡងអាហារូបករណ៍

– វិញ្ញាសាត្រៀមប្រឡងបាក់ឌុប

– វិញ្ញាសាត្រៀមប្រឡងពេទ្យ

– វិញ្ញាសាត្រៀមប្រឡងអាហារូបករណ៍

– វិញ្ញាសាត្រៀមប្រឡងចូលក្របខណ្ឌក្រសួង

 

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១១

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 8