Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើរាជធានីអង្គរកសាងប៉ុន្មានដំណាក់កាល ? នៅឆ្នាំណាខ្លះ ? កសាងដោយស្តេចអង្គណាខ្លះ ?

គ្រូបង្រៀន
History
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ប្រវត្តិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧-12,៨,៩,១០,១១,១២

រាជធានីអង្គរកសាង៤ដំណាក់កាលគឺ ៖

  • ដំណាក់កាលទី១៖ ក្នុងរាជ្យព្រះបាទយសោវម៌្មទី១ នៅឆ្នាំ ៨៩៣ គ.ស ដែលមនាប្រាសាទភ្នំបាខែងជាស្នូលកណ្តាលរាជធានី ។ នេះគឺជារាជធានីអង្គរទី១ ។
  • ដំណាក់កាលទី២៖ ក្នុងរាជ្យព្រះបាទសូរ្យវម៌្មទី១ ពីឆ្នាំ១០១០ គ.ស ដល់ឆ្នាំ ១០៥០គ.ស ដែលមានប្រាសាទតាកែវ ជាស្នូលកណ្តាលរាជធានី ។ ប៉ុន្តែប្រាសាទនេះ កសាងពុំទាន់រួចផង ក៏ត្រូវរន្ទះបាញ់ហើយព្រះបាទសូរ្យម៌្មទី១ ក៏បានបោះបង់ចោលការកសាងនេះ ។ ដូច្នេះការកសាងរាជធានីអង្គរលើកទី២ ក៏ត្រូវបោះបង់ចោល​ ។
  • ដំណាក់កាលទី៣៖ ក្នុងរាជ្យព្រះបាទ ឧទ្យាទិត្យវម៌្មទី២ ឆ្នាំ១០៥០ ដល់ ១០៦៦ គ.ស ដែលមានប្រាសាទបាភួន ជាស្នួលកណ្តាលរាជធានី ។ នេះគឺជារាជធានីអង្គរទី២ ។
  • ដំណាក់កាលទី៤៖ ក្នុងរាជ្យព្រះបាទជយវម៌្មទី៧ ឆ្នាំ១១៨១ គ.ស ដល់ ១១២០គ.ស ដែលមានប្រាសាទបាយ័នជាស្នួលកណ្តាលរាជធានី ។ នេះគឺជារាជធានីអង្គរ៣ ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1