Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើពាក្យ « វម៌្ម » បង្កើតឡើងដោយអ្នកណាដែរ ? ប្រើនៅទីណាខ្លះ ? សព្វថ្ងៃនេះគេនៅប្រើប្រាស់ដែរឬទេ ?

គ្រូបង្រៀន
History
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ប្រវត្តិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧-12,៨,៩,១០,១១,១២

ពាក្យ​ វម៌្ម (សម័យថ្មីត្រូវបានគេសរសេរជាវរ្ម័ន) គឺបុព្វបុរសខ្មែរបានខ្ចីភាសាសំស្ក្រឹតបុរាណ យកមកប្រើប្រាស់ ក្នុងការសរសេរគោរម្យងារព្រះមហាក្សត្រខ្មែរតាំងពីសម័យហ្វូណន ដល់​ស.វទី១៦ ។

ពាក្យ « វម៌្ម » មានភស្តុតាងបញ្ជាក់នៅក្នុងសិលាចារឹកខ្មែរស្រាប់ តាំងពីសម័យហ្វូណនក រហូតដល់ស.វ​ទី១៦  ។

ពាក្យ « វម៌្ម »​ នេះសព្វថ្ងៃមនុស្សជាច្រើនលែងប្រើហើយ គឺប្រើពាក្យ « វរ័ន្ម » ដែលលោក ហ្សកដឺដែស បង្កើតឡើង ។ បច្ចុប្បន្ន ពាក្យ « វម៌្ម » ជាភាសាសំស្ក្រឹតបុរាណ ដែលខ្មែរបើតាំងពីបុរាណនោះ គឺស្ទើរតែពុំមានអ្នកណាស្គាល់ឡើយក្រៅតែពីអ្នកសិក្សាសិលាចារឹកមួយចំនួនប៉ុណ្ណោះ ។ ដូចនេះយើងទាំងអស់គ្នាគួរតែប្រើពាក្យ «វម៌្ម» បែបនេះឡើងវិញព្រោះដូនតាយើង បានប្រើប្រាស់គោរម្យងារបែបនេះជាយូរណាស់មកហើយ (សម័យហ្វូណន ដល់ ស.វទី១៦) (សូមមើលសិលាចារឹកនៅ ទំព័រ២៣៥) ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1