ក្រោយរំដោះថ្ងៃ ០៧ មករា ឆ្នាំ ១៩៧៩ តើប្រជាជនដែលរស់រានពីការស្លាប់មានស្ថានភាពដូចម្តេច ?
គ្រូបង្រៀន
History
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
![ប្រវត្តិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧-12,៨,៩,១០,១១,១២](https://www.khmerrean.com/wp-content/uploads/2021/08/ប្រវត្តិវិទ្យា-សំណួរ-ចម្លើយ-ថ្នាក់ទី៧-12៨៩១០១១១២-870x440.jpg)
ក្រោយរំដោះថ្ងៃ ០៧ មករា ១៩៧៩ ប្រជាជនដែលរស់រានពីការស្លាប់មានស្ថានភាពដូចជា៖
- អ្នកខ្លះបានវិលត្រឡប់ទៅស្រុកកំណើតវិញ ហើយអ្នកខ្លះទៀតបានភាសខ្លួនទៅកាន់ជំរំភៀសខ្លួននៅព្រំដែនថៃ ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយអង្គការសហប្រជាជាតិ ឬសហរដ្ឋអាមេរិច បារាំង អូស្រ្តាលី និងកាណាដា …
- ពេលមកដល់ស្រុកកំណើតវិញ អ្នកខ្លះបានជួបឪពុកម្តាយ ឬបងប្អូនវិញឯអ្នកខ្លះទៀតបានព្រាតប្រាស់ឪពុកម្តាយបងប្អូន និងសាច់ញាតិក្រុមគ្រួសារស្ទើរផុតពូជ
- ប្រជាជនខ្លះជាស្រ្តីមេម៉ាយ ក្មេងកំព្រា និងមនុស្សចាស់ជរា ហើយពួកគេមានតែបាតដៃទទេ ពុំមានគោក្របីរទេះនង្គ័លរនាស់ សម្រាប់ធ្វើស្រែចំការ និងបង្កបង្កើនផលទេ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ