Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

សិល្បៈនិងវប្បធម៌ខ្មែរត្រូវបានសិល្បៈនិងវប្បធម៌បរទេសគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ។ តើការគំរាមកំហែងនោះមានដូចម្តេចខ្លះ ? ក្នុងនាមអ្នកជាយុវជនខ្មែរតើអ្នកមានវិធានការដូចម្តេចខ្លះ ដើម្បីថែរក្សាសិល្បៈវប្បធម៌ខ្មែរយើងអោយបានគង់វង់នាពេលអនាគត ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

សិល្បៈ និងវប្បធម៌ខ្មែរត្រូវបានសិល្បៈនិងវប្បធម៌បរទេសត្រូវបានគំរាមកំហែងដូចជា៖

ក. ការគំរាមកំហែង

  • ឥទ្ធិពលនៃការផ្សព្វផ្សាយ មានលក្ខណៈច្រើនជាងសិល្បៈវប្បធម៌ខ្មែរ ( ភាពយន្ត តន្រ្តី សំលៀកបំពាក់ … )
  • ការផ្តល់ និងការប្រើដោយសេរី របស់ស្រទាប់យុវជនខ្មែរដោយមិនបានគិត និងពិចារណាអោយបានល្អិតល្អន់ ( ខ្វះការត្រួតពិនិត្យធ្វើអោយកើតមានភាពអធិបតេយ្យ ) ។
  • ការទិញទឹកចិត្តសិល្បករ អ្នកនិពន្ធស្នាដៃកេតនភ័ណ្ឌជាតិ… )

ខ. វិធានការក្នុងការទប់ស្កាត់

  • អប់រំបណ្តុះស្មារតីអោយស្រលាញ់ សិល្បៈ វប្បធម៌ជាតិនិងផ្សព្វផ្សាយអោយបានច្រើនឡើងវិញនូវប្រពៃណី ទំនៀមទំលាប់ដ៏ល្អរបស់ខ្មែរដល់ស្រទាប់យុវវ័យ
  • ទប់ស្កាត់ និងគ្រប់គ្រងការហូរចូលនូវ សិល្បៈ​ វប្បធម៌បរទេសណាដែលមិនផ្តល់ប្រយោជន៍ដល់យើង និងធ្វើអោយប៉ះពាល់ដល់សង្គម
  • ខិតខំកែច្នៃឥទ្ធិពលសិល្បៈ វប្បធម៌បរទេសមួយចំនួនអោយក្លាយមកជារបស់ជាតិខ្លួន ( ជាតូបនីយកម្ម )
  • ការពារ និងខិតខំតំកើងសិល្បៈវប្បធម៌ ដែលជាប្រពៃណីជាតិតាមគ្រប់មធ្យោបាយ
  • និយមការប្រើប្រាស់នូវអ្វីដែលជារបស់ជាតិ
  • ហ៊ានវាយមកអោយទាន់ពេលវេលា ទៅលើអ្នកដែលមានបំនងបំផ្លាញរឺបំបាត់សិល្បៈវប្បធម៌របស់ជាតិខ្លួន ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1