Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ដូចម្តេចដែលហៅថា ស្វាមី ? ប្តី ? តើស្វាមីមានតួនាទីប៉ុន្មានយ៉ាង ? ចូរពន្យល់ ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ស្វាមី ជាម្ចាស់គឺម្ចាស់លើភរិយាឬលើគ្រួសារ ឯប្តីជាអ្នកធំ គឺធំលើប្រពន្ធ ធំលើគ្រួសារប្រុសជាគូគ្នានឹងស្រីជាប្រពន្ធ ។

ស្វាមី មានតួនាទី ៥យ៉ាងគឺ៖

  • ត្រូវលើតម្កើងភរិយា ឲ្យពេញមុខ ពេញមាត់ជាភរិយារបស់ខ្លួន មិនត្រូវលួចលាក់បំបិទបំបាំងមិនឲ្យគេដឹងឡើយ ។
  • មិនមើលងាយ មើលថោក វាយដំច្រំធាក់ ធ្វើបានដោយប្រការផ្សេងៗឡើយត្រូវចេះរក្សាសេចក្តីស្រឡាញ់ឲ្យបានយូរអង្វែងមិនគួរស្រឡាញ់តែដំបូងនោះទេ ។
  • មិនក្បត់ភរិយា មិនមានស្រីក្រៅ ឬប្រពន្ធចុងដែលធ្វើឲ្យភរិយា ក្តៅក្រហាយមិនសប្បាយចិត្តនាំឲ្យភរិយាក្តៅក្រហាយមិនសប្បាយចិត្តនាំឲ្យមានទំនាស់ក្នុងក្រុមគ្រួសារ ។ សេចក្តីទុក្ខរបស់ភរិយាធំជាងគេគឺ «​ ប្តីមានស្រីថ្មី » ។
  • ប្រគល់ភាពជាធំដល់ភរិយា ផ្តល់សិទ្ធិឲ្យភរិយាអាចចាត់ចែងកិច្ចការផ្ទះទុកដាក់លុយកាក់ មាសប្រាក់កែវកង ជាដើម ។ ភាសិតខ្មែរថា « ទុក្ខស្រ្តីប្តីកាន់លុយ » ។
  • ទិញគ្រឿងអលង្ការ សម្លៀកបំពាក់ឲ្យភរិយាដើម្បីតាក់តែង ស្អិតស្អាង រាងកាយបានសមរម្យនិងគេ ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1