សហរដ្ឋអាមេរិច ជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក ។ តើអ្វីខ្លះជាគ្រឹះនៃប្រព័ន្ធសេដ្ឋកិច្ច និងនយោបាយសហរដ្ឋអាមេរិច ? តើទំនាបកណ្តាលសមារដ្ឋអាមេរិចសម្បូរភោគផលអ្វីខ្លះ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
សហរដ្ឋអាមេរិចជាប្រទេសមូលធននិយមដ៏សំខាន់មួយ ។ មូលធននិយម គឺជាប្រព័ន្ធសេដ្ឋកិច្ច ដែលផ្អែកលើកម្មសិទ្ធិឯកជន និងគំនិតច្នៃប្រឌិតរបស់បុគ្គលម្នាក់ៗលើការបង្កើតតម្លៃតាមយន្តការទីផ្សារ លើការស្វែងរកកម្រៃតាមការបោះទុន ។ គោលការណ៍សំខាន់ៗនៃសេដ្ឋកិច្ចមាន៖
- សហគ្រាសសេរី៖ សេរីភាពក្នុងការបង្កើតរោងចក្រ សហគ្រាស
- ប្រកួតប្រជែងសេរី៖ រោងចក្រសហគ្រាស អាចប្រកួតប្រជែងសេរីលើផលិតកម្ម ឬសេវាកម្ម
- បណ្តូរសេរី៖ រោងចក្រសហគ្រាស អាចធ្វើការនាំចេញ ឬនាំចូលបានដោយសេរី ពោលគឺដោយរួចពន្ធ ឬជាប់ពន្ធតិចតួច
- ច្បាប់ទីផ្សារ៖ គឺជាការពង្រីកទីផ្សារ តម្រូវការគំនិតច្នៃប្រឌិត និងផលិតភាពការងារខ្ពស់ដើម្បីយកឈ្នះលើគូប្រជែង ។ គោលការណ៍ទាំងនេះ ជាលទ្ធផលនៃការអនុវត្តន៍សេចក្តីប្រកាសឯករាជ្យ ថ្ងៃទី ០៤ កក្កដា ១៩៧៩ ដែលមានចែងអំពីសិទ្ធិ និងសេរីភាព ពោលគឺការគោរពដាច់ខាតចំពោះបុគ្គលជំនឿលើការងារសង្គម និងសហគមន៍បង្កើតបានជាមាគ៌ារស់នៅបែបសហរដ្ឋអាមេរិច ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ