ការបំពុលខ្យល់មានប្រភពមកពីអ្វីខ្លះ ? មានផលប៉ះពាល់ដូចម្តេច ? តើត្រូវទប់ស្កាត់ដូចម្តេច ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ការបំពុលខ្យល់ មានប្រភពមកពីៈ
- ផ្សែងរោងចក្រ និងកាកសំណល់រោងចក្រ
- ផ្សែងយានយន្ត
- កាកសំណល់ ឬសម្រាលស្អុយរលួយ ដែលចោលគ្មានរបៀប
- ប្រព័ន្ធលូដែលគ្មានគម្រងបិទជិត
- សារធាតុគីមី ឬឧស្ម័នពុលដែលភាយចាយតាមទូទឹកក ស្ពាយបាញ់សក់ និងថ្នាំសម្លាប់សត្វល្អិយ
- ធូលីដីតាមថ្នល់ ឬផ្លូវដែលពុំបានចាក់កៅស៊ូ ឬពុំបានសម្អាត
ផលវិបាកគឺៈ
- ធ្វើអោយខូចប្រព័ន្ធដកដង្ហើម
- បំផ្លាញបរិស្ថាន
- បំផ្លាញស្រទាប់អូហ្សូន
- បំផ្លាញជីវមានជីវីត
- បំផ្លាញសុខភាព និងធ្វើអោយមានជំងឺផ្សេងៗ ដូចជាជំងឺសួត ជំងឺសើរស្បែក ជំងឺភ្នែក បំពង់ក ខួរក្បាល
វិធានការដើម្បីកាត់បន្ថយការបំពុលខ្យល់
- សាងសង់រោងចក្រ អោយឆ្ងាយពីទីក្រុង និងទីប្រជុំជន
- ទុកដាក់សម្រាមអោយមានរបៀប សម្អាត និងដឹកចេញពីទីក្រុងអោយបានស្អាត
- បង្កើតរោងចក្រកែច្នៃសម្រាម
- អប់រំប្រជាពលរដ្ឋអោយមានការយល់ដឹង ពីវិធីថែរក្សា និងការពារបរិស្ថាន
- ប្រើប្រាស់យានយន្តស្របតាមបច្ចេកទេស
- បន្ថយតំលៃផ្គត់ផ្គង់ទឹកស្អាត ក្នុងការរក្សាអនាម័យ
- ចាត់វិធានការច្បាប់តឹងរឹង សម្រាប់អ្នកបំពុលបរិស្ថាន
- កាត់បន្ថយការប្រើប្រាស់សារធាតុគីមីពុល ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ