តើអ្នកបើកបរយានជិនះគ្រប់ប្រភេទត្រូវអនុវត្តវិធានការយ៉ាងដូចម្ដេច?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវអនុវត្តវិធានការដូចខាងក្រោម៖
- អ្នកបើកបរយានយន្ដដែលមានទំហំស៊ីឡាំងចាប់ពី៤៥សង់ទីម៉ែត្រគូបឡើងតៅ ត្រូវមានបន័ណ្ណបើកបរតាមប្រភេទយានយន្ត
- នៅពេលបើកបរយានជំនិះអ្នកបើកបរត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច។
- អ្នកបើកបរនិងអ្នកដំណើរដែលជិះនៅលើកៅអីខាងមុននៃរថយន្ដ ត្រូវពាក់ខ្សែក្រវ៉ាតសុវត្ថិភាពជាដាច់ខាត។
- ហាមផ្ទុកអ្នកដំណើរ ទំនិញឬវត្ថុផ្សេងៗដែលនាំឪ្យបាំងភ្នែកអ្នកបើកបរ។
- ហានក្មេង អាយុក្រោម១០ឆ្នាំអង្គុយនៅកៅអីខាងមុខនៃរថយន្ដ ដោយគ្មានមនុស្សចាស់អង្គុយជាមួយ ឬគ្មានពាក់ខ្សែក្រវ៉ាតសុវត្ថិភាព។
- ហាមពិសាជាតិស្រវឹងដែលមានអត្រាជាតិអាល់កុលចាប់ពី ០,២៥មីលីក្រាមក្នុង១លីត្រខ្យល់ ឬចាប់ពី០,៥ក្រាមក្នុងលីត្រឈាមឡើងទៅ។
- ហាមប្រើប្រាស់ទូរស័ព្ទនៅពេលដែលកំពុងបើកបរយានយន្ដ។ ទូរស័ព្ទអាចប្រើប្រាស់បាន បើមានឧបករណ៍ភ្ជាប់ទំនាក់ទំនង ឬត្រូវឈប់យានយន្តដើម្បីប្រើទូរស័ព្ទ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ