Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើគ្រូបង្រៀនមានភារកិច្ចអ្វីខ្លះ ? ចូរបកស្រាយពន្យល់ ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ភារកិច្ចរបស់គ្រូបង្រៀនមាន៥ប្រការគឺៈ

១.ត្រៀមមុនពេលបង្រៀនៈ

  • ត្រៀមមេរៀនសម្រាប់បង្រៀន
  • ស្រាវជ្រាវឯកសារនានា
  • ត្រៀមសំណួរចម្លើយជាមុន
  • ធ្វើកិច្ចតែងការបង្រៀនឲ្យទៀងទាត់មានលក្ខណៈទំនើប
  • ត្រៀមរៀបចំសម្ភារៈឧបទេសសម្រាប់ការបង្រៀន
  • ជ្រើសរើសវិធីសាស្រ្តតាមពេលវេលា

២. ដឹកនាំការរៀនសូត្ររបស់សិស្ស ដោយបង្រៀនឲ្យបានត្រឹមត្រូវតាមកិច្ចតែងការ គោរពពេលវេលា គោរពគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងអនុវត្តឲ្យបានល្អនូវបទបញ្ជារបស់ថ្នាក់លើ ។

៣. លើកទឹកចិត្តសិស្សឲ្យចូលរួមគ្រប់សកម្មភាព ក្នុងថ្នាក់សាលា និងសង្គម

៤. វាយតម្លៃលើកិច្ចការឲ្យបានត្រឹមត្រួវដោយដាក់កិច្ចការឲ្យសិស្សធ្វើនិងផ្តល់បទពិសោធន៍ឲ្យសិស្សរក្សាសាមគ្គីភាព ព្រមទាំងទំនាក់ទំនងល្អជាមួយសិស្ស

៥. ស្វ័យសិក្សាពេញមួយជីវីតដើម្បីក្លាយជាគ្រូល្អ ដែលមានលក្ខណ

ៈវិទ្យាសាស្រ្ត និងមានចំណេះដឹងទូលំទូលាយ ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1