Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើយុទ្ធសាស្រ្តជាតិកាត់បន្ថយភាពក្រីក្រ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ តើមានគោលដៅគន្លឹះចម្បងៗអ្វីខ្លះ ? ចូរបង្ហាញ ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

យុទ្ធសាស្រ្តជាតិកាត់បន្ថយភាពក្រីក្រ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ មានគោលដៅគន្លឹះចម្បងៗមានៈ

  • ទី១ ពង្រឹងសន្តិភាព សន្តិសុខ ស្ថេរភាព និងសណ្តាប់ធ្នាប់សង្គម តាមរយៈវិធានការជាក់ស្តែងនានាសំសៅលើការលើកស្ទួយនីតិរដ្ឋ ការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីបង្កើតឡើងនូវបរិស្ថាន នយោបាយ និងសន្តិសុខ ដែលអនុគ្រោះសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងរយៈពេលវែង
  • ទី២ ធានាបាននូវការកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងរយៈពេលវែងក្នុងអត្រាខ្ពស់ពី ៥ ទៅ ៧ ភាគរយក្នុងមួយឆ្នាំ
  • ទី៣បែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌រវាងអ្នកមាន និងអ្នកក្ររវាងអ្នកទីក្រុង និងជនបទ រវាងស្រ្តី និងបុរស
  • ទី៤ ធានាគ្រប់គ្រង និងប្រើប្រាស់ប្រកបដោយចីរភាពនិងនិរន្តភាពនូវបរិស្ថាន និងធនធានធម្មជាតិ ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1