Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើលិខិតអនុញ្ញាតដឹកជញ្ជូនត្រូវបានប្រើប្រាស់ដូចម្តេច ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

លិខិតអនុញ្ញាតដឹកជញ្ជូនត្រូវបានប្រើប្រាស់៖

  • ចំពោះតែទំនិញនាំចូលដែលបានបំពេញបែបបទគយចប់សព្វគ្រប់ ហើយពុំអាចដឹកជញ្ជូនទាំងស្រុងក្នុងមធ្យោបាយដឹកជញ្ជូនតែមួយ ដោយហេតុថាមានបរិមាណច្រើនឬហេតុផលសនស្របផ្សេងទៀតប៉ុណ្ណោះ
  • សម្រាប់ទំនិញមិនលើសមួយមធ្យោបាយដឹកជញ្ជូន ដោយច្បាប់ដើមត្រូវអមភ្ជាប់ជាមួយបង្កាន់ដៃពន្ធច្បាប់ចម្លងដែលមានការបញ្ជាក់ពីការកាត់ស្តុកច្បាស់លាស់ ហើយត្រូវកាន់ជាប់ជាមួយមធ្យោបាយដឹកជញ្ជួនដែលមានការបញ្ជាក់អត្តសញ្ញាណកម្មច្បាស់លាស់ក្នុងលិខិតនេះ
  • សម្រាប់តែមធ្យោបាយដឹកជញ្ជូនណាដែលស្របច្បាប់ គឹមានន័យថាបានបំពេញកាតព្វកិច្ចពន្ធត្រឹមត្រូវស្លាកលេខសម្គាល់មធ្យោបាយដឹកជញ្ជូនដែលចេញដោយក្រសួងសាធារណៈការនិងដឹកជញ្ជូនឬស្លាកសម្គាល់របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ( អគរ ) ។ ក្នុងករណីផ្សេងពីនេះ ត្រូវបានការអនុញ្ញាតជាមុនពីកអគរ
  • លិខិតអនុញ្ញាតដឹកជញ្ជូនអមមធ្យោបាយដឹកជញ្ជូនខាងលើ ត្រូវមានការបញ្ជាក់ «​បានឃើញឆ្លងងកាត់ » ពីអង្គភាពគយនិងរដ្ឋាករមួយចំនួនតាមតម្រាយផ្លូវដែលដឹកជជញ្ជូនទំនិញតាមការកំណត់ដោយឡែក ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1