Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើគុណភាពនៃការអប់រំពឹងផ្អែកលើកត្តាសំខាន់ៗអ្វីខ្លះ? ចូរលើកយកកត្តាសំខាន់ទាំងនោះដោយមានឧទាហរណ៍មកបញ្ជាក់ផង។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

គុណភាពនៃការអប់រំពឹងផ្អែកលើកត្តាសំខាន់ៗបីយ៉ាងគឺ៖

១.គុណភាពសាស្រ្ដាចារ្យ

ត្រូវមានចំណេះដឹងផ្នែកឯកទេស ផ្នែកគរុកោសល្យ ផ្នែកបច្ចេកវិទ្យាទាក់ទងនឹងការអប់រំផ្នែកភាសាបរទេសណាមួយ មានមនសិការវិជ្ជាជីវៈ និងមានបុគ្គលិកលក្ខណៈភាពល្អ។

២.គុណភាពកម្មវិធីសិក្សា

ត្រូវការវិភាគ លើស្ថានភាពទូទៅដោយផ្ដោតទៅលើ ទីតាំង បរិយាកាសនៅជុំវិញចំនួនសិស្សនិន្នាការសិស្ស និងប្រតិកម្មនានា ព្រមទាំងត្រូវធ្វើការវិភាគលើតម្រូវការ ដោយផ្ដោតទៅលើការធ្វើសម្ភាសន៍ជាមួយសិស្សមាតាបិតាឬអាណាព្យាបាលសិស្ស សហគមន៍ អាជ្ញាធរមានសមត្ថកិច្ច និងការបំពេញនូវតារាងសំណួរព្រមទាំងការធ្វើការសិក្សាប្រៀបធៀបនូវកម្មវិធីសិក្សារបស់បណ្ដាប្រទេសក្នុងតំបន់ និងក្នុងសាកលលោក។

៣.គុណភាពសម្ភារៈរូបវ័ន្ដ

គុណភាពសៀវភៅសិក្សាគោលដៅបន្ដកែលម្អ និធ្វើទំនើបកម្មសៀវភៅសិក្សា ព្រមទាំងបន្ដពង្រឹងគុណភាពមជ្ឈមណ្ឌលឯកសារបណ្ណាល័យសម្ភារៈឧបទ្ទេស ឧបករណ៍នានា និងសម្ភារៈបច្ចេកវិជ្ជា សម្រាប់បម្រើការងារអប់រំការងារស្រាវជ្រាវ និងពិសោធន៍។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1