Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើព្រហ្មទាំងបួននៅប្រាសាទបាយ័នមានអត្ថន័យយ៉ាងដូចម្ដេចខ្លះ? ហើយប្រាសាទនេះត្រូវបានកសាងឡើងនៅសតវត្សទីប៉ុន្មាន?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ព្រហ្មទាំងបួននៅប្រាសាទបាយ័នមានអត្ថន័យយ៉ាងដូចតទៅ៖

  • តំណាងព្រហ្មវិហារធម៌
  • ជាមុខរបស់ព្រះពោធិសត្វ លោកេស្វរៈ ឬអវលោកេស្វរៈ
  • មុខ៤ វង់ញញឹម ប្រិមប្រិយ ភ្នែកបិតព្រិមៗសំលឹងចុះក្រោម
  • ញញឹមក្នុងក្ដីសង្ឃឹមប្រកបដោយភាពដ៏ អាថ៌កំបាំងតាមរយៈបបូរមាត់ ពីព្រោះពោធិសត្វបានស្ថិតនៅលើជីវិតរបស់សត្វលោក
  • ញញឹម ពីព្រោះព្រះអង្គបានបង្រួបបង្រួមឲ្យមានសន្ដិភាព បានស្វែងរកស្ដីស្ងប់ឈ្នះខ្លួនឯង ឈ្នះលើបុគ្គលបាបធម៌
  • ញញឹម ពីព្រោះឃើញវប្បធម៌ អរិយធម៌ដ៏រុងរឿង
  • ញញឹមព្រោះព្រះអង្គបានប្រោសសត្វលោកឲ្យឆ្លងផុតពីសេចក្ដីទុក្ខ និងផ្លូវរំលត់ទុក្ខ
  • ភ្នែកបិទព្រិមៗ គឺជាកាយវិការ តាំងសមាធិហៅថាមុទ្រ របស់ព្រះសម្មាសម្ពុទ្ធ
  • ប្រើបញ្ញាចក្ខុដែលអាចឃើញវែងឆ្ងាយគ្មានទីកំនត់ខុសពីការមំសចចក្ខុដែលអាចមើលឃើញក្នុងចម្ងាយមួយមានកំណត់
  • ជាការប្រមើលមើលពីជីវិតសត្វលោកដែលមានភព្វ និងអភព្វ។

ហើយប្រាសាទនេះត្រូវបានកសាងឡើង៖

  • ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧
  • នៅសតវត្សទី១២ និងដើមសតវត្សទី១៣។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1