Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ជំពូកទី១៖ នានាភាពនៃភាវរស់ , មេរៀនទី២៖ វីរុស និងបាក់តេរី

គ្រូបង្រៀន
ជីវវិទ្យា
48 នាក់ បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា មេរៀនសង្ខេប ថ្នាក់ទី១០,១១,១២

ជំពូកទី១៖ នានាភាពនៃភាវរស់

មេរៀនទី២៖ វីរុស និងបាក់តេរី

មេរៀនសង្ខេប

+ លក្ខណៈមួយដែលប្រដូចវីរុស ទៅនិងសារពាង្គកាយ គឺវាអាចបន្តពូជបាន ។

+ គ្រប់វីរុសទាំងអស់បង្កឡើងពីផ្នែកពីរសំខាន់ៗគឺ ស្រោមខាងក្រៅ ជាប្រូតេអ៉ីនសម្រាប់ការពារវីរុសនិងស្នូលខាងក្នុងជាសំភារៈតំណពូជ ។

+ វីរុសបញ្ជូនសម្ភារៈតំណពូជទៅក្នុងកោសិកាធ្មួល ។ បន្ទាប់មកសម្ភារៈតំណពូជនិងប្រូតេអ៊ីនរបស់វីរុសដែលសំយោគនៅក្នុងកោសិកាធ្មួល ផ្ដុំបានជាវីរុសថ្មីៗ ។

+ ជំងឺផ្សេងៗដែលបង្កឡើងដោយវីរុសមាន ផ្ដាសសាយ កញ្ជ្រឹល ស្រឡទែន អេដស៍ជាដើម ។

+ បាក់តេរីជាឯកសិកាប្រូការីយ៉ូតដែលគ្មានអ្វីឲ្យពិតប្រាកដ ។

+ បាក់តេរីជាបីក្រុមតាមរូបរាងគឺ កុកស៊ី បាស៊ី និង ស្ពៀរីឡូម ។

+ បាក់តេរីខ្លះបន្តពូជដោយឥតភេទ ខ្លះទៀតបន្តពូជដោយភេទ គឺជំនាប់ប្តូរ ។ ក្នុងលំនាំនេះបាក់តេរីមួយផ្ទេរសម្ភារៈតំណពូជ ខ្លះឲ្យទៅបាក់តេរីមួយផ្សេងទៀត ។

+ បាក់តេរីភាគច្រើនជាភ្នាក់ងារបង្កជំងឺដល់មនុស្សសត្វនិងរុក្ខជាតិ ។ បាក់តេរីខ្លះទៀតផ្ដល់ប្រយោជន៍យ៉ាងសំខាន់សម្រាប់ជីវិត មនុស្ស សត្វ និង រុក្ខជាតិ ។

សំណួរ

  • តើវីរុសជាអ្វី?
  • តើផ្នែកសំខាន់ពីររបស់វីរុសគឺជាអ្វី?
  • ចូររៀបរាប់ពីរបៀបបន្តពូជរបស់វីរុស ។
  • តើបាក់តេរីជាអ្វី ?
  • តើរូបរាងបីបែបសំខាន់របស់បាក់តេរីគឺអ្វីខ្លះ ?
  • តើបាក់តេរីបន្តពូជដូចម្ដេច ?
  • ចូររៀបរាប់ពីបាក់តេរីមានប្រយោជន៍និងបាក់តេរីចង្រៃ ។

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១០ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី១០

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 8
កម្រឹត វិទ្យាល័យ