ជំពូកទី២៖ សកល , មេរៀនទី៣៖ ទំនាញសកល និងចលនាភព
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី២៖ សកល
មេរៀនទី៣៖ ទំនាញសកល និងចលនាភព
មេរៀនសង្ខេប
- អង្គក្នុងលំហធ្វើដំណើរតាមគន្លងនិងនៅតែបន្តធ្វើចលនាដោយគោរពតាមច្បាប់ចលនានិងទំនាញសកល លោកឃីព្ល័រនិងញូតុនគឺជាអ្នកវិទ្យាសាស្ត្រដែលបានបកស្រាយច្បាប់ទាំងពីរនេះ។
- ច្បាប់ចលនាទី 1 របស់ឃ្លីគ្លីរគឺភពទាំងឡាយធ្វើចលនាតាមគន្លងរាងអេលីបជុំវិញព្រះអាទិត្យ។
- ច្បាប់ចលនាទី 2 គឺ ភពទាំងអស់ហាក់ដូចជាធ្វើចលនាលឿននៅពេលពួកវាខិតទៅជិតព្រះអាទិត្យនិងធ្វើដំណើរយឺតនៅពេលពួកវាឃ្លាតកាន់តែឆ្ងាយពីព្រះអាទិត្យ ។ ច្បាប់ចលនាទីបីរបស់ឃ្លីព្ល័រ ប្រៀបធៀបពេលវេលានៃរង្វិលជុំរបស់ភពមួយជាមួយនឹងអ័ក្សពាក់កណ្ដាលគោលរបស់វា ។
- របកគំហើញនៃច្បាប់ទំនាញនិងចលនារបស់ញូតុននៅទសវត្សរ៍ឆ្នាំ 17០០បានជួយពន្យល់ច្បាប់របស់លោកឃ្លីព្ល័រកាន់តច្បាស់និងធ្វើឱ្យយើងស្វែងយល់អំពីចលនារបស់ភពបានកាន់តែប្រសើរ ។
សំណួរ
- តើកម្លាំងទំនាញរវាងវត្ថុពីរអាស្រ័យនឹងលក្ខណៈអ្វីខ្លះ?
- តើល្បឿនរបស់ភពឬផ្កាយដុះកន្ទុយនិងប្រែប្រួលដូចម្តេចនៅពេលវាស្ថិតនៅជិតឬឆ្ងាយពីព្រះអាទិត្យ ? ចូរពន្យល់ ។
- តើទំនាញរក្សាភពមួយឱ្យធ្វើចលនានៅក្នុងគន្លងជុំវិញព្រះអាទិត្យដូចម្ដេច ?
- ឧបមាថាភពមួយមានព្រះចន្ទពីរ ហើយព្រះចន្ទមួយស្ថិតនៅឆ្ងាយជាងព្រះចន្ទមួយទៀតពីរដង ។តើព្រះចន្ទណាមួយវិលបានមួយជុំភពនោះមុនគ ? ចូរពន្យល់ ។
- នៅពេលយានអវកាសហោះនៅក្នុងគន្លង យើងឃើញថាយានអវកាសយានិកអណ្ដែតពេលពួកគេធ្វើការ។ មនុស្សជាច្រើននិយាយថា មជ្ឈដ្ឋាននោះគ្មានទំនាញ ។ តើមតិនេះត្រឹមត្រូវឬទេ? ចូរពន្យល់ពីមូលហេតុរបស់អ្នក។
ប្រភព៖ សៀវភៅសិក្សាគោលផែនដីវិទ្យាថ្នាក់ទី១២ សៀវភៅកំណែផែនដីវិទ្យាថ្នាក់ទី១២
ជំពូកទី២៖ សកល
សំណួរ ចម្លើយ
-
2តើកម្លាំងទំនាញរវាងវត្ថុពីរអាស្រ័យនិងលក្ខណៈអ្វីខ្លះ?
-
3តើល្បឿនរបស់ភពឬផ្កាយដដុះកន្ទុយនឹងប្រែប្រួលដូចម្តេចនៅពេលវាស្ថិតនៅជិត ឬឆ្ងាយពីព្រះអាទិត្យ ? ចូរពន្យល់ ។
-
4តើទំនាញរក្សាភពមួយឲ្យធ្វើចលនានៅក្នុងគន្លងជុំវិញព្រះអាទិត្យដូចម្តេច ?
-
5ឧបមាថាភពមួយមានព្រះចន្ទពីរ ហើយព្រះចន្ទមួយស្ថិតនៅឆ្ងាយជាងព្រះចន្ទមួយទៀតពីរដង តើព្រះចន្ទមួយណាវិលបានមួយជុំភពនោះមុនគេ? ចូរពន្យល់ ។
-
6នៅពេលយានអវកាសហោះនៅក្នុងគន្លង យើងឃើញថាយានអវកាសយានិកអណ្ដែតពេលពួកគេធ្វើការ។ មនុស្សជាច្រើននិយាយថា មជ្ឈដ្ឋាននោះគ្មានទំនាញ ។ តើមតិនេះត្រឹមត្រូវឬទេ? ចូរពន្យល់ពីមូលហេតុរបស់អ្នក។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ