Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ជំពូកទី២៖ សកល , មេរៀនទី៨៖ ប្រវត្តិប្រព័ន្ធព្រះអាទិត្យ

គ្រូបង្រៀន
លោកគ្រូ អ៊ី
15 នាក់ បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដីវិទ្យា សំណួរ ចម្លើយ ថ្នាក់ទី១០,១១,១២

ជំពូកទី២៖ សកល

មេរៀនទី៨៖ ប្រវត្តិប្រព័ន្ធព្រះអាទិត្យ

មេរៀនសង្ខេប

+ប្រព័ន្ធព្រះអាទិត្យបានកើតឡើងពីពពកឧស្ម័នត្រជាក់ និងធូលី ហៅថាណេប៊ុយឡា។ ទំនាញនិងសម្ពាធបង្កើតតុល្យភាពនិងរក្សាពពកមិនឱ្យមានការប្រែប្រួល លុះត្រាតមានអ្វីមួយមករំខានដល់វា បណ្តាលឱ្យណេប៊ុយឡាចាប់ផ្ដើមទង្គិចគ្នា ។

+ណេប៊ុយឡាព្រះអាទិត្យទង្គិចគ្នា បណ្តាលឱ្យកម្ដៅកើនឡើងនៅចំណុចកណ្តាល ។ នៅពេល។រូបធាតុប្រមូលផ្តុំគ្នា បណ្ដុំភពតូចៗចាប់ផ្តើមកើតឡើង ម៉ាសកណ្ដាលណប៊ុយឡាបានក្លាយទៅជាព្រះអាទិត្យ ហើយភពទាំងអស់ក៏បានកើតឡើងពីរូបធាតុដែលមានរាងថាសអណ្តែតជុំវិញព្រះអាទិត្យ ។

+ដើម្បីកកើតបានជាប្រព័ន្ធព្រះអាទិត្យត្រូវប្រើអស់ប្រហែល 10លានឆ្នាំ ហើយឥឡូវនេះវាមានអាយុ 4600លានឆ្នាំ ។

សំណួរ

  • តើមានកម្លាំងអ្វីធ្វើឱ្យមានតុល្យភាពលំនឹងណេប៊ុយឡា មិនអោយធូលីនិងឧស្ម័នប៉ះទង្គិចគ្នាឬហោះចេញ?
  • ហេតុអ្វីបានជាសមាសធាតុផ្សំរបស់ភពឧស្ម័នយក្សខុសពីសមាដធាតុផ្សំរបស់ភពសិលា?
  • ចូរពន្យល់ថា ហេតុអ្វីបានជាក្នុងគន្លងមួយមានភពតែមួយគត់ធ្វើដំណើរជុំវិញព្រះអាទិត្យ ។
  • ហេតុអ្វីបានជាភពទាំងអស់ធ្វើដំណើរជុំវិញព្រះអាទិត្យតាមទិសដៅតែមួយ ? ហើយហេតុអ្វីបានជាភពទាំងអស់ស្ថិតនៅលើប្លង់តមួយជាមួយគ្នា ?

ប្រភព៖ សៀវភៅសិក្សាគោលផែនដីវិទ្យាថ្នាក់ទី១២ សៀវភៅកំណែផែនដីវិទ្យាថ្នាក់ទី១២

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 6
កម្រឹត វិទ្យាល័យ