Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ជំពូកទី៤៖ បញ្ហាបរិស្ថានលើពិភពលោក . មេរៀនទី១០៖ និរន្តរភាពបរិស្ថាន 

គ្រូបង្រៀន
លោកគ្រូ អ៊ី
2 នាក់ បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដីវិទ្យា សំណួរ ចម្លើយ ថ្នាក់ទី១០,១១,១២

ជំពូកទី៤៖ បញ្ហាបរិស្ថានលើពិភពលោក

មេរៀនទី១០៖ និរន្តរភាពបរិស្ថាន 

មេរៀនសង្ខេប

  • នៅលើពិភពលោក បញ្ហាបរិស្ថានគឺជាការព្រួយបារម្ភចម្បងមួយដែលប្រជាជននិងរដ្ឋាភិបាលនានាកំពុងតែប្រឈមមុខ ។ បញ្ហាបរិស្ថានសំខាន់ៗរួមមាន កំណើនប្រជាជន ការបំពុលខ្យល់ការទុកដាក់សំណល់ និង ការបាត់បង់ស្ថានប្រព័ន្ធ ការបំពុលទឹក ការបំពុលដោយសូរស័ព្ទ និងនគរូបនីយកម្ម ។
  • ជានិច្ចកាល តុល្យភាពបរិស្ថាននៃប្រព័ន្ធធម្មជាតិមួយទទួលរងនូវឥទ្ធិពលពីមនុស្ស ដោយសារការធ្វើអាជីវកម្មលើធនធាន ។ ដើម្បីធានាការអភិវឌ្ឍឱ្យមាននិរន្តរភាពបរិស្ថាន ចាំបាច់តម្រូវឱ្យមានការផ្លាស់ប្ដូរនយោបាយគ្រប់គ្រងធនធាននិងរបៀបរបបរស់នៅរបស់មនុស្ស ។

 សំណួរ

  • រៀបរាប់ពីបញ្ហាបរិស្ថានសំខាន់ៗដែលពិភពលោកនិងរដ្ឋាភិបាលនានាកំពុងតែប្រឈមមុខ ។
  • តើការបំពុលទឹកនិងការបំពុលខ្យល់មានផលប៉ះពាល់អ្វីខ្លះដល់ជីវិតនៅលើភពផែនដី ?

ប្រភព៖ សៀវភៅសិក្សាគោលផែនដីវិទ្យាថ្នាក់ទី១២ សៀវភៅកំណែផែនដីវិទ្យាថ្នាក់ទី១២

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 3
កម្រឹត វិទ្យាល័យ