កំណែវិញ្ញាសា ជីវវិទ្យា ថ្នាក់ទី១២ សម័យប្រឡង៖ ២៤ សីហា ២០១៥
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
វិញ្ញាសា ជីវវិទ្យា
ប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
សម័យប្រឡង ២៤ សីហា ២០១៥
វិញ្ញាសា ជីវវិទ្យា (ថ្នាក់វិទ្យាសាស្រ្ត)
រយៈពេល ៩០នាទី
……………………
១. (៥ពិន្ទុ) តើផ្នែកផ្សេងៗនៃប្រព័ន្ធប្រសាទសត្វឆ្អឹងកងមានអ្វីខ្លះ?
២. (៨ពិន្ទុ) ដូចម្តេចដែលហៅថា ពន្លកជីវ្ហាវិញ្ញាណ? ចូររៀបរាប់ពីទីតាំងនៃរសជាតិទាំង៤ របស់អណ្តាត។ ៣ (៩ពិន្ទុ) ក. ចូរសរសេររូបមន្តទូទៅរបស់អាស៊ីតអាមីន?
ខ. + រ៉ាឌីកាល់ R របស់អាស៊ីតអាមីនេប្រភេទអាឡានីន: -CH3
+ រ៉ាឌីកាល់ R របស់អាស៊ីតអាមីនេប្រភេទសេរីន: -CH2 OH
ចូរសរសេររូបមន្តគីមីនៃអាស៊ីតអាមីនេទាំង ២ ។
គ. ចូរសរសេររូបមន្តឌីប៉ិបទីតដែលកើតពីអាស៊ីតអាមីនទាំង២ ។
៤. (៩ពិន្ទុ) តើផូស៊ីលជាអ្វី? ការកកើតផូស៊ីលមានប៉ុន្មានរបៀប ? អ្វីខ្លះ ?
៥. (៩ពិន្ទុ) ហេតុអ្វីបានជាគេដាក់ ក្រពះ និងពោះវៀនតូចជាក្រពេញអង់ដូគ្រីន?
៦. (១៩ពិន្ទុ) សែនមួយមានផលបូកនុយក្លេអូទីតប្រភេទ A និង T ស្មើនឹង 25% នៃនុយក្លេអូទីតទាំងអស់ ហើយមានចំនួនសម្ព័ន្ធអ៊ីដ្រូសែនសរុប1287 ។
ក. គណនាចំនួននុយក្លេអូទីតប្រភេទនីមួយៗ របស់សន?
ខ. គណនាចំនួនសម្ព័ន្ធអ៊ីដ្រូសែនរវាង A ភ្ជាប់ T និង C ភ្ជាប់ G ។