ជំពូកទី ២ ការរស់នៅជាមួយសហគមន៍ មេរៀនទី ១ ការដោះស្រាយបញ្ហាផ្សេងៗក្នុងសហគមន៍អន្តរជាតិ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី ២ ការរស់នៅជាមួយសហគមន៍
មេរៀនទី ១ ការដោះស្រាយបញ្ហាផ្សេងៗក្នុងសហគមន៍អន្តរជាតិ
មេរៀនសង្ខេប សីលធម៌ ពលរដ្ឋវិជ្ជា ថ្នាក់ទី៩
មេរៀនសង្ខេប
ពិភាពលោកនេះតែងមានការវិវត្តឥតឈប់ឈរ ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចដែលជះឥទ្ធិពល ដល់ប្រទេសតូចតាច។ ក្នុងគោលបំណងទប់ទល់នឹងការប្រែប្រួល និងចង់បានឯករាជ្យផ្នែកសេដ្ឋកិច្ច និងនយោបាយ ពួកគេបានបង្កើតជាសមាគមផ្សេងៗ ស្របតាមគោលបំណង់ដូចជា សហភាពអាហ្វ្រិច សមាគមអឺរ៉ុប សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នេះបង្កើតឡើងក្នុងការពន្លឿនវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រអប់រំ និងដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី។ ប្រទេសជាសមាជិកសមាគមនេះត្រូវមានកិច្ចសហប្រតិបត្តិការជាមិត្តភាព ដោយគោរពសិទ្ធិអធិបតេយ្យរបស់រដ្ឋនីមួយៗសមភាព បូរណភាពដែនដី និងដោះស្រាយទំនាស់ដោយសន្តិវិធី។ សមាជិកនៃរដ្ឋទាំងអស់ត្រូវសហការគ្នាផ្នែកសេដ្ឋកិច្ច នយោបាយ សន្តិសុខ វប្បធម៌ បរិស្ថាន ។ល។ ចំពោះប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៩៩ នៅទីក្រុងហាណូយប្រទេសវៀតណាម។ ការចូលជាសមាជិកអាស៊ាននេះ ប្រទេសកម្ពុជាអាចទទួលផលប្រយោជន៍ពីវិនិយោគទុនបរទេសលើវិស័យផ្សេងៗ និងបានពង្រីកខឿនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនយ៉ាងឆាប់រហ័ស។ ប្រទេសជាសមាជិកអាស៊ានអាចផ្លាស់ប្តូរគ្នានូវបទពិសោធ ផ្នែកចំណេះដឹង សង្គមកិច្ច វប្បធម៌ វិទ្យាសាស្ត្រ កសិកម្ម ទេសចរណ៍ ឧស្សាហកម្ម នយោបាយការបរទេស សេដ្ឋកិច្ច និងនីហ័រណអាហរ័ណ។ ចំពោះមុខកម្ពុជាមានបញ្ហាប្រឈមដូចជា ខ្វះធនធានមនុស្ស វិទ្យាសាស្រ្តបច្ចេកទេសមានកម្រិតទាប ក្លាយជាទីផ្សាររបស់គេ ពិសេសជាឧបសគ្គដល់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចជាមួយប្រទេសសមាជិកអាស៊ានដូចគ្នា។
ឯអង្គការសហប្រជាជាតិកើតឡើងដំបូងថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩៤២ ពេលដែលសង្រ្គាមលោកលើកទី ២កំពុងឆាបឆេះប្រទេសក្រោមគំនាបអាណានិគមបានទាមទារសេរីភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិស្វ័យសម្រេច។ គោលបំណងសំខាន់ៗរបស់អង្គការសហប្រជាជាតិមានការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពង្រីកទំនាក់ទំនងអន្តរជាតិ ដោះស្រាយបញ្ហាអន្តរជាតិនានា ដូចជា សេដ្ឋកិច្ច សង្គមកិច្ច ការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។ អង្គការសហប្រជាជាតិមានយន្តការដោះស្រាយទំនាស់ដោយប្រើស្ថាប័ន តុលាការអន្តរជាតិ ក្រុមប្រឹក្សាសន្តិសុខជាតិ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច ។ល។
សំណួរ និងចម្លើយ
- តើទំនាស់មានអន្ថន័យដូចម្តេច? មូលហេតុអ្វីបានជាកើតមានទំនាស់?
- តើទំនាស់ផ្តល់ផលវិបាកអ្វីខ្លះ ដល់សង្គមគ្រួសារ និងជាតិ?
- តើសមាគមអាស៊ានបង្កើតឡើងក្នុងគោលបំណងអ្វី?
- ដើម្បីដោះស្រាយទំនាស់ តើសហគមន៍អាស៊ានប្រកាន់យកគោលការណ៍អ្វីខ្លះ?
- តើព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកពេញសិទ្ធិអាស៊ាននៅថ្ងៃ ខែ ឆ្នាំ ណា? នៅឯណា?ដើម្បីអ្វី?
- តើប្រទេសកម្ពុជាចូលជាសមាគមអាស៊ានបានទទួលនូវសារប្រយោជន៍អ្វីខ្លះ?
- តើមូលហេតុអ្វីខ្លះដែលបណ្តាលឱ្យកើតមានអងគការសហប្រជាជាតិ?
- តើគោលបំណងសំខាន់ៗរបស់អងគការសហប្រជាជាតិមានអ្វីខ្លះ?
- តើអង្គការអន្តរជាតិណាខ្លះ ដែលចូលរួមដោះស្រាយបញ្ហាផ្សេងៗលើពិភពលោកជាមួយអង្គការសហប្រជាជាតិ?
- តើដូចម្តេចដែលហៅថា ទំនាស់ ? តើទំនាស់ស្តែងចេញនូវសកម្មភាពអ្វីខ្លះ?
- តើទំនាស់បណ្តាលមកពីអ្វី? តើបុគ្គល ឬប្រទេសនីមួយៗត្រូវចៀសវាងទំនាស់យ៉ាងដូចម្តេច?
- តើទំនាស់ផ្ទៃក្នុងគ្រួសារផ្តល់ផលវិបាកអ្វីខ្លះ?
- តើទំនាស់ ឬជម្លោះរវាងប្រទេស និងប្រទេសផ្តល់ផលវិបាកអ្វីខ្លះ?
- តើសមាជិកប្រជាជាតិអាស៊ានមានប៉ុន្មានប្រទេស? អ្វីខ្លះ?
- តើការចូលជាសមាជិកអាស៊ានផ្តល់ផលវិបាកអ្វីខ្លះ?
- តើគោការណ៍របស់អង្គការសហប្រជាជាតិមានអ្វីខ្លះ?
- តើគោការណ៍របស់អង្គការសហប្រជាជាតិមានអ្វីខ្លះ?
- តើអង្គការសហប្រចាជាតិដោះស្រាយទំនាស់តាមមធ្យោបាយអ្វីខ្លះ?
ប្រភព៖ សៀវភៅសិក្សាសង្គម សីលធម៌ ពលរដ្ឋវិជ្ជា ក្រសួងអប់រំ យុវជន និងកីឡា
-
1តើទំនាស់មានអន្ថន័យដូចម្តេច? មូលហេតុអ្វីបានជាកើតមានទំនាស់?
-
2តើទំនាស់ផ្តល់ផលវិបាកអ្វីខ្លះ ដល់សង្គមគ្រួសារ និងជាតិ?
-
3តើសមាគមអាស៊ានបង្កើតឡើងក្នុងគោលបំណងអ្វី?
-
4ដើម្បីដោះស្រាយទំនាស់ តើសហគមន៍អាស៊ានប្រកាន់យកគោលការណ៍អ្វីខ្លះ?
-
5តើព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកពេញសិទ្ធិអាស៊ាននៅថ្ងៃ ខែ ឆ្នាំ ណា? នៅឯណា?ដើម្បីអ្វី?
-
6តើប្រទេសកម្ពុជាចូលជាសមាគមអាស៊ានបានទទួលនូវសារប្រយោជន៍អ្វីខ្លះ?
-
7តើមូលហេតុអ្វីខ្លះដែលបណ្តាលឱ្យកើតមានអងគការសហប្រជាជាតិ?
-
8តើគោលបំណងសំខាន់ៗរបស់អងគការសហប្រជាជាតិមានអ្វីខ្លះ?
-
9តើអង្គការអន្តរជាតិណាខ្លះ ដែលចូលរួមដោះស្រាយបញ្ហាផ្សេងៗលើពិភពលោកជាមួយអង្គការសហប្រជាជាតិ?
-
10តើដូចម្តេចដែលហៅថា ទំនាស់ ? តើទំនាស់ស្តែងចេញនូវសកម្មភាពអ្វីខ្លះ?
-
11តើទំនាស់បណ្តាលមកពីអ្វី? តើបុគ្គល ឬប្រទេសនីមួយៗត្រូវចៀសវាងទំនាស់យ៉ាងដូចម្តេច?
-
12តើទំនាស់ផ្ទៃក្នុងគ្រួសារផ្តល់ផលវិបាកអ្វីខ្លះ?
-
13តើទំនាស់ ឬជម្លោះរវាងប្រទេស និងប្រទេសផ្តល់ផលវិបាកអ្វីខ្លះ?
-
14តើសមាជិកប្រជាជាតិអាស៊ានមានប៉ុន្មានប្រទេស? អ្វីខ្លះ?
-
15តើការចូលជាសមាជិកអាស៊ានផ្តល់ផលវិបាកអ្វីខ្លះ?
-
16តើគោការណ៍របស់អង្គការសហប្រជាជាតិមានអ្វីខ្លះ?
-
17តើគោការណ៍របស់អង្គការសហប្រជាជាតិមានអ្វីខ្លះ?
-
18តើអង្គការសហប្រចាជាតិដោះស្រាយទំនាស់តាមមធ្យោបាយអ្វីខ្លះ?