ក្នុងនាមអ្នកជាគ្រូបង្រៀនម្នាក់ដើម្បីអប់រំសិស្សានុសិស្សឲ្យមានការអភិវឌ្ឍរីកចម្រើនគ្រប់ផ្នែក ចាំបាច់ត្រូវធ្វើការអប់រំបញ្ហាស្មារតី និងកាយសម្បទា ដោយផ្សារភ្ជាប់ជានិច្ចទៅ និងសីលធម៌ និងគុណធម៌ ។ ចូរពន្យល់ ។
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ក្នុងនាមអ្នកជាគ្រូបង្រៀនម្នាក់ដើម្បីអប់រំសិស្សានុសិស្សឲ្យមានការអភិវឌ្ឍរីកចម្រើនគ្រប់ផ្នែក ចាំបាច់ត្រូវធ្វើការអប់រំបញ្ហាស្មារតី និងកាយសម្បទា ដោយផ្សារភ្ជាប់ជានិច្ចទៅ និងសីលធម៌ និងគុណធម៌៖
ការអប់រំបញ្ញាស្មារតី
- ធ្វើឲ្យមនុស្សម្នាក់ៗមានពុទ្ធិគ្រប់គ្រាន់
- មានចំណេះចេះរស់នៅបានត្រឹមត្រូវ
- មានចំណេះអនុវត្តលើគ្រប់ការងារ
- ឈ្លាសវៃ ច្នៃប្រឌិតខ្ពស់ដោយតម្លៃនៃជីវិតស្របតាមគោលដៅអប់រំដែលមានលក្ខណៈត្រឹមត្រូវ និងគុណធម៌
- មានមនសិការជាតិថែរក្សា និងសាមគ្គីធម៌
ការអប់រំកាយសម្បទា
- អប់រំរូបរាងកាយឲ្យមាំមួន មានសុខភាពល្អ អាចបញ្ចេញកម្លាំងខ្លាំងក្លា ក្នុងការការពារ និងកសាងប្រទេសឲ្យជឿនលឿន ជាហេតុនាំឲ្យវប្បធម៌ អរិយធម៌រីកចម្រើន
សេចក្ដីសន្និដ្ឋាន
ការអប់រំស្មារតី និងអប់រំកាយសម្បទា ចាំបាច់ត្រូវផ្សព្វភ្ជាប់ និងគុណធម៌ ក្នុងការកសាងធនធានមនុស្ស ឲ្យមានការរីកចម្រើនគ្រប់ផ្នែក “សមត្ថភាព ស្មារតី រូបរាងកាយ”។
ការអប់រំទាំងនេះ មិនអាចកាត់ផ្ដាច់ចេញពីផ្នែកណាមួយបានឡើយ បើពុំដូច្នោះទេការអប់រំពុំអាចធ្វើឲ្យសង្គមជាតិលូតលាស់បានឡើយ។ ផ្ទុយទៅវិញ វានឹងធ្វើឲ្យមានគ្រោះថ្នាក់មហន្ដរាយ ដលវប្បធម៌ និងសង្គមធម៌របស់ជាតិថែមទៀត។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ