Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ក្នុងពិធីឡើងផ្ទះ​ ព្រឹទ្ធាចារ្យខ្មែរយើងតែងតែបាន​រៀបចំ រណ្តាប់សម្រាប់​ពិធីមង្គលនោះ​ មានបែបឧបកិច្ចដូចម្តេចខ្លះ?

គ្រូបង្រៀន
ភូមិវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់

ពិធីមង្គលនោះមានបែបឧបកិច្ចដូចតទៅ៖

រកស្ត្រីគួរជាទីរាប់អានចំនួន៦នាក់ ហើយប្រសិទ្ធនាមឈ្មោះថ្មីថា

  • នាងស្រី តំណាងឱ្យសិរី និងភាពត្រជាក់ត្រជុំ។
  • ស្រីរតន៍ តំណាងឱ្យត្បូង ឬគ្រាប់ពេជ្រគ្រប់ប្រភេទ​ ឬតំណាងឱ្យអ្នកមុខអ្នកការ​ចរចារាក់ទាក់​ពេលភ្ញៀវមកចូលរួមឡើងផ្ទះ។
  • នាងសួស្តី តំណាងឱ្យសិរីសួស្តី ជ័យមង្គល ភាពសុខក្សេមក្សាន្ត។
  • នាងកែវ តំណាងឱ្យទ្រព្យសម្បត្តិ មាសប្រាក់ កែវកងហូរចូលជូនដល់ម្ចាស់ផ្ទះ។
  • នាងគង់ តំណាងឱ្យភាពគង់វង្សទ្រព្យ និងជីវិតដល់ម្ចាស់ផ្ទះ។
  • នាងជ័យ តំណាងឱ្យអ្នកនាំជោគជ័យគ្រប់ប្រការ​ដល់ម្ចាស់ផ្ទះ។

រកមនុស្ស៤នាក់ទៀត​កាន់របស់របរផ្សេងៗទៀតរួមមាន៖

  • អ្នកបីផ្លែដូងបិទក្រដាសមាស គឺដើម្បីឱ្យមានមាសប្រាក់​បរិបូរ គឺមាសប៉ុនដូងទុំ។
  • អ្នកបីផ្លែត្រឡាច គឺដើម្បីឱ្យម្ចាស់ផ្ទះរកស៊ីកាក់កប ឡើងខ្ពស់ ដូចត្រឡាចវារឡើងទ្រើង។
  • អ្នកបីឆ្មារសំបុរបីម្នាក់ គឺដើម្បីឱ្យអ្នកផ្ទះ​រកស៊ីមានបាន​កើតលាភយសសក្តិ មាសប្រាក់។
  • អ្នកកាន់អាវុធ គ្រឿងចំបាំង តំណាងឱ្យភាពខ្លាំងក្លា ការពារខ្មាំងសត្រូវ, ឱ្យមានរិទ្ធិអំណាច សត្រូវខ្លបខ្លាចគ្រប់ទិសទី។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1