ចូរបង្ហាញពីប្រភពនៃពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌតាមរយៈគម្ពីរបេតវត្ថុ ។
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
គម្ពីរបេតវត្ថុនេះមាននិយាយអំពី មានព្រានម្នាក់នៅក្នុងក្រុងពារាណសី តែងតែទៅបាញ់សត្វក្នុងព្រៃ ចិញ្ចឹមជីវីតរាល់ថ្ងៃ វេលាត្រឡប់មកផ្ទះវិញពួកក្មេងៗតែងចោម រោមសុំសាច់រាល់ថ្ងៃ ។ ថ្ងៃនេះព្រាននោះទៅបាញ់មិនបានសត្វ ក៏បានេះផ្កាត្របែក ព្រៃ( ឯកសារខ្លះថា ផ្ការាជព្រឹក្ស ) ប្រដាប់ខ្លួននិងរែកយកមកផ្ទះជាច្រើន ។
នោះដល់ទ្វារភូមិ ពួកក្មេងមកសុំសាច់ដូចសព្វដងទៀត ។ ព្រានក៏ចែកផ្កាត្របែកព្រៃឲ្យម្នាក់មួយស្មែង។ លោះព្រាននោះស្លាប់ទៅបានទៅកើតជាប្រេតអាក្រាត មានផ្កាត្របែកព្រៃ ប្រដាប់ក្បាល ដើរទៅក្នុងទឹកសំដៅទៅផ្ទះញាតិរបស់ខ្លួន ដើម្បីរកអាហារបរិភោគ ។
វេលានោះកោសិយអាមាត្យ ជាអាមាត្ររបស់ព្រះបាទពិម្ពិសារ ជិះទូកទៅបង្រ្កាបស្រុកសច្ចន្តគ្រាម បានឃើញប្រេតនោះ សួរដឹងសេចក្តីហើយមានសេចក្តីអាណិត ទើបនិយាយថា សដូវយើងមានធ្វើម្តេចអ្នកនឹងបរិភោគបាន ?
ប្រេតឆ្លើយថា ក្នុងទុកនេះបើមានឧបសកអ្នកតម្កល់ ខ្លួននៅក្នុងព្រះត្រៃយ៍សរណគមន៍ សូមលោកឲ្យសដូវទៅ ឧបសកនោះ ហើយឧទ្ទិសចំណែកដល់រូបខ្ញុំចុះ ។
កោសិកយអាមាត្យធ្វើតាម ប្រេតបានទទួលអនុមោទនា ហើយបានសេចក្តីសុខ ទៀបផ្តាំថា« សូមលោកមេថាដល់ ប្រេតឯទៀតផង កាលបើលោកបានកុសលឯណានីមួយ ហើយសូមឧទ្ទិសចំណែកកុសលឲ្យប្រេតខ្លះផង » ។
បើអាមាត្យនោះត្រឡប់មកដល់ស្រុកវិញបានថ្វាយទាន ចំពោះព្រះពុទ្ធនិងព្រះសង្ឃ ហើយក្រាបទូលរឿងប្រេតនោះថ្វាយទ្រង់ជ្រាប ។ ព្រះបរមសាស្រ្ត ទ្រង់អធិស្ឋានឲ្យពុទ្ធបរិស័ទ មកប្រជុំគ្នាហើយទ្រង់សម្តែងបេតនិកាយ ( រឿងពួកព្រេត ) ឲ្យប្រាកដឡើងដូចដែលបានពោលមកខាងលើនេះ ។
ខ្ញុំបានលើយករឿងទាំងបីនេះមកបញ្ជាក់ដោយសង្ខេបខ្លីប៉ុណ្ណោះ ឯងគ្រាន់តែចង់បញ្ជាក់ពី ប្រពៃណីព្រះពុទ្ធសាសនាខ្មែរ ដែលបានធ្វើឲ្យប្រជាជនខ្មែរ មានជំនឿស៊ុបចំពោះ មាតាបិតា…រាប់សតវត្សកន្លងមកហើយជាជំនឿធ្វើឲ្យប្រជាជនខ្មែរចេះគោរពដឹងគុណ មាតាបិតារបស់ខ្លួន ។ មិនត្រឹមតែមាតាបិតាមានជិវីតរស់នៅប៉ុណ្ណោះទេ សូម្បីតែមាតាបិតាដែលស្លាប់បាត់បង់ជិវីតទៅហើយកូនប្រុសស្រីនៅតែគោរពថ្វាយបង្គំធ្វើបុណ្យបញ្ចូនកុសលទៅជូនទៀត ។