Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ចូរពន្យល់ពាក្យស្វ័យបង្កកំណើត បង្កកំណើតកាត់ សែន អាឡែល លក្ខណៈលុប លក្ខណៈអន់ អូម៉ូស៊ីកូត អេតេរ៉ូស៊ីកូត ។

គ្រូបង្រៀន
ជីវវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧,៨,៩,១០,១១,១២

ពន្យល់ពាក្យ៖      

  • ស្វ័យបង្កកំណើត ជាការរលាយចូលគ្នានៃកាម៉ែតញីឈ្មោលដែលមាននៅក្នុងឯកត្តៈ តែមួយឬនៅក្នុងផ្កាតែមួយ ។
  • បង្កកំណើតកាត់ ជាការរលាយចូលគ្នារវាងកាម៉ែតញី ឈ្មោលដែលមាននៅក្នុងឯកត្តៈផ្សេងគ្នា ។
  • សែន ជាអង្កត់ ADN ស្ថិតនៅត្រង់កន្លែងកំណត់មួយនៃក្រូម៉ូសូម ។ វាមានផ្ទុកព័ត៌មានសម្រាប់កំណត់លក្ខណៈមួយរបស់ភាវៈរស់ ។
  • អាឡែល ជាទំរង់ខុសគ្នានៃសែនដែលចំលងក្រមសម្រាប់លក្ខណៈខុសគ្នាបន្តិចបន្តួច
  • លក្ខណៈលុប គឺជាលក្ខណៈដែលលេចចេញនៅជំនាន់ F1 កាលណាគេបង្កាតមេបាជាពូជសុទ្ធ ។
  • លក្ខណៈអន់ គឺជាលក្ខណៈដែលបាត់នៅជំនាន់ F1 តែលេចចេញនៅជំនាន់ F2 កាលណាគេបង្កាត់មេបាជាពូជសុទ្ធ ។​
  • អូម៉ូស៊ីកូត ជាឯកត្តៈពូជសុទ្ធដែលមានសែនអាឡែលដូចគ្នាហើយវាកើតឡើងពីការរួមគ្នារវាងកាម៉ែតញីឈ្មោលដែលមានសែនអាឡែលដូចគ្នា ។​វាបង្កើតបានកាម៉ែតតែមួយប្រភេទ ។
  • អេតេរ៉ូស៊ីកូត ជាឯកតៈពូជមិនសុទ្ធដែលមានសែនអាឡែលមិនដូចគ្នា ហើយវានេះកើតឡើងពីការរួមគ្នារវាងកាម៉ែតញី ឈ្មោលដែលមានសែនអាឡែលខុសគ្នា ។ វាបង្កើតកាម៉ែតពីរប្រភេទ ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1