ជំពូកទី១៖ នានាភាពនៃភាវរស់ , មេរៀនទី២៖ វីរុស និងបាក់តេរី
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី១៖ នានាភាពនៃភាវរស់
មេរៀនទី២៖ វីរុស និងបាក់តេរី
មេរៀនសង្ខេប
+ លក្ខណៈមួយដែលប្រដូចវីរុស ទៅនិងសារពាង្គកាយ គឺវាអាចបន្តពូជបាន ។
+ គ្រប់វីរុសទាំងអស់បង្កឡើងពីផ្នែកពីរសំខាន់ៗគឺ ស្រោមខាងក្រៅ ជាប្រូតេអ៉ីនសម្រាប់ការពារវីរុសនិងស្នូលខាងក្នុងជាសំភារៈតំណពូជ ។
+ វីរុសបញ្ជូនសម្ភារៈតំណពូជទៅក្នុងកោសិកាធ្មួល ។ បន្ទាប់មកសម្ភារៈតំណពូជនិងប្រូតេអ៊ីនរបស់វីរុសដែលសំយោគនៅក្នុងកោសិកាធ្មួល ផ្ដុំបានជាវីរុសថ្មីៗ ។
+ ជំងឺផ្សេងៗដែលបង្កឡើងដោយវីរុសមាន ផ្ដាសសាយ កញ្ជ្រឹល ស្រឡទែន អេដស៍ជាដើម ។
+ បាក់តេរីជាឯកសិកាប្រូការីយ៉ូតដែលគ្មានអ្វីឲ្យពិតប្រាកដ ។
+ បាក់តេរីជាបីក្រុមតាមរូបរាងគឺ កុកស៊ី បាស៊ី និង ស្ពៀរីឡូម ។
+ បាក់តេរីខ្លះបន្តពូជដោយឥតភេទ ខ្លះទៀតបន្តពូជដោយភេទ គឺជំនាប់ប្តូរ ។ ក្នុងលំនាំនេះបាក់តេរីមួយផ្ទេរសម្ភារៈតំណពូជ ខ្លះឲ្យទៅបាក់តេរីមួយផ្សេងទៀត ។
+ បាក់តេរីភាគច្រើនជាភ្នាក់ងារបង្កជំងឺដល់មនុស្សសត្វនិងរុក្ខជាតិ ។ បាក់តេរីខ្លះទៀតផ្ដល់ប្រយោជន៍យ៉ាងសំខាន់សម្រាប់ជីវិត មនុស្ស សត្វ និង រុក្ខជាតិ ។
សំណួរ
- តើវីរុសជាអ្វី?
- តើផ្នែកសំខាន់ពីររបស់វីរុសគឺជាអ្វី?
- ចូររៀបរាប់ពីរបៀបបន្តពូជរបស់វីរុស ។
- តើបាក់តេរីជាអ្វី ?
- តើរូបរាងបីបែបសំខាន់របស់បាក់តេរីគឺអ្វីខ្លះ ?
- តើបាក់តេរីបន្តពូជដូចម្ដេច ?
- ចូររៀបរាប់ពីបាក់តេរីមានប្រយោជន៍និងបាក់តេរីចង្រៃ ។
ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១០ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី១០