Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ជំពូកទី១៖ នានាភាពនៃភាវរស់ , មេរៀនទី៤៖ ផ្សិត

គ្រូបង្រៀន
ជីវវិទ្យា
54 នាក់ បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា មេរៀនសង្ខេប ថ្នាក់ទី១០,១១,១២

ជំពូកទី១៖ នានាភាពនៃភាវរស់

មេរៀនទី៤៖ ផ្សិត

មេរៀនសង្ខេប

+ ផ្សិតរួមមាន ដំបែរ ផ្សិតផ្អួរ  ផ្សិតធំ ក្រា និង លីកែប ។ ផ្សិតតជាភាវៈរស់ដូចរុក្ខជាតិគ្មានសរសៃនាំនិងគ្មានក្លរូភីល ។ វាជាសារពាង្គកាយបរជីព ព្រោះវាចិញ្ចឹមជីវិតដោយស្រូបយកអាហារពីសារពាង្គកាយដទៃទៀត ។

+ ផ្សិតបន្តពូជដោយស្ប៉ ។ ស្ប៉ មានទម្ងន់យ៉ាងស្រាល ដែលព័ទ្ធជុំវិញដោយសម្បកការពារ ហើយអាចដឹកនាំយ៉ាងងាយទៅកន្លែងផ្សេងទៀតតាមទឹក ឬ ខ្យល់ ។ ផ្សិតខ្លះទៀតបន្តពូជដោយភេទ ។

+ ផ្សិតភាគច្រើនជាអាហាររបស់មនុស្ស ខ្លះទៀតមាននាទីយ៉ាងសំខាន់ គឺជាអ្នកបំបែកនិងបង្កើតវដ្តរូបធាតុនៅលើផែនដី ។ ផ្សិតខ្លះទៀតបង្កជំងឺដល់ មនុស្ស សត្វ និង រុក្ខជាតិ ខ្លះទៀតប្រឆាំងនឹងជំងឺ ។ ចំណេះផ្សិតខ្លះទៀតរសជាតិសហប្រាណជាមួយសារពាង្គកាយដទៃ ។

សំណួរ និងលំហាត់

  • តើអ៊ីបជាអ្វី ?
  • តើផ្សិតស្រូបយកអាហារចិញ្ចឹមជីវិតដោយរបៀបណា ?
  • តើផ្សិតមាននាទីដូចម្ដេចខ្លះនៅក្នុងធម្មជាតិ ?
  • ដូចម្ដេចដែលហៅថា លីកែន ?
  • តើពេនីស៊ីលីនជាអ្វី ?

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១០ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី១០

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 6
កម្រឹត វិទ្យាល័យ