ជំពូកទី១៖ ភពផែនដី , មេរៀនទី៤៖ សំណឹក និងការចាក់បង្គរ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី១៖ ភពផែនដី
មេរៀនទី៤៖ សំណឹក និងការចាក់បង្គរ
មេរៀនសង្ខេប
+ដំណើរពុកផុយ សំណឹក និង ការចាក់បង្គរធ្វើសកម្មភាពរួមគ្នាលើផ្ទៃដីនៅក្នុងវដ្តមួយដែលមានជំនួយពី កម្លាំងសំណង់ និង កម្លាំងសំណឹក ។ ទំនាញនគឺជាកម្លាំងបានផ្លាស់ទីសិលានិងអង្គធាតុដទៃទៀតឲ្យធ្លាក់ចុះពីលើភ្នំ ។ ចលនាដីនៅលើចំណោតរួមមាន ការប៉ះនៃផ្ទៃថ្ម ការហូរនៃភក់ ។ សំណឹក ជាកម្លាំងបំផ្លាញមួយយ៉ាងខ្លាំង ។ ភ្នាក់ងារសំណាក់មានច្រើនណាស់ដូចជាមព្រះអាទិត្យ កំណក ទឹកភ្លៀង ទឹកហូរ ខ្យល់និង សមុទ្រ ។ សំណឹកសណ្ឋានដីឆ្នេរបណ្ដាលមកពីប្រព័ន្ធសំណឹកសមុទ្រ មានរលក និងចរន្តទឹកសមុទ្ររួមជាមួយនឹងប្រព័ន្ធជម្រាប សកម្មភាពទឹកទន្លេ ។ សំណឹកដោយសារខ្យល់កើតឡើងពីការប៉ើងនិងការសឹក ។ ទោះបីជាផែនទឹកកកធ្វើសកម្មភាពយឺតក៏វាជាកម្លាំងដល់ខ្លាំងមួយនៃសំណឹកដែរ ។ ច្រាំងនិងជ្រលងតេងវិវត្តន៍ជាអចិន្ត្រៃយ៍ដែលបណ្ដាលមកពីការរបេះនៃផ្ទាំងថ្ម រំកិលដី និង របេះដី ។
សំណួរ
- តើភ្នាក់ងារសំណឹកមានអ្វីខ្លះ? សំណឹកនៅតំបន់នីមួយៗទាក់ទងទៅនិងកត្តាអ្វីសំខាន់ជាងគេ?
- តើសំណឹកតំបន់ដីឆ្នេរបណ្ដាលមកពីសំណឹកអ្វីខ្លះ?
- ចូររៀបរាប់ឈ្មោះប្រភេទផ្សេងៗនៃចលនាដីលើចំណោទ ។
- ហេតុអ្វីបានជាគេថាខ្យល់ជាភ្នាក់ងារសំណឹក?
- តើគ្រាប់ខ្សាច់ដែលមានខ្យល់ជាភ្នាក់ងារសំណឹកបង្កើតសណ្ឋានដីបែបណាខ្លះ ?
- ដុំថ្ម ក្រួសដែលនៅតាម ប្រឡាយ ជ្រោះកម្រមានគែមស្រួចៗណាស់ ច្រើនតែសឹកហើយមូលរលីង ។ ចូរពន្យល់ហេតុអ្វីបានជាដូច្នេះ ។
- តើដីឡឹសកើតឡើងយ៉ាងដូចម្ដេច ? ហើយផ្ដល់ប្រយោជន៍អ្វីខ្លះ?
ប្រភព៖ សៀវភៅសិក្សាគោលផែនដីវិទ្យាថ្នាក់ទី១២ សៀវភៅកំណែផែនដីវិទ្យាថ្នាក់ទី១២
-
2តើភ្នាក់ងារសំណឹកមានអ្វីខ្លះ? សំណឹកនៅតំបន់នីមួយៗទាក់ទងទៅនិងកត្តាអ្វីសំខាន់ជាងគេ?
-
3តើសំណឹកតំបន់ដីឆ្នេរបណ្ដាលមកពីសំណឹកអ្វីខ្លះ?
-
4ចូររៀបរាប់ឈ្មោះប្រភេទផ្សេងៗនៃចលនាដីលើចំណោទ ។
-
5ហេតុអ្វីបានជាគេថាខ្យល់ជាភ្នាក់ងារសំណឹក?
-
6តើគ្រាប់ខ្សាច់ដែលមានខ្យល់ជាភ្នាក់ងារសំណឹកបង្កើតសណ្ឋានដីបែបណាខ្លះ ?
-
7ដុំថ្ម ក្រួសដែលនៅតាម ប្រឡាយ ជ្រោះកម្រមានគែមស្រួចៗណាស់ ច្រើនតែសឹកហើយមូលរលីង ។ ចូរពន្យល់ហេតុអ្វីបានជាដូច្នេះ ។
-
8ដីឡឹសកើតឡើងយ៉ាងដូចម្ដេច? វាផ្ដល់ផលប្រយោជន៏អ្វីខ្លះ?