ជំពូកទី៣៖ តារា កាឡាក់ស៊ី និងសកល , មេរៀនទី៣៖ ប្រព័ន្ធតារា និងកាឡាក់ស៊ី
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី៣៖ តារា កាឡាក់ស៊ី និងសកល
មេរៀនទី៣៖ ប្រព័ន្ធតារា និងកាឡាក់ស៊ី
មេរៀនសង្ខេប
+ប្រព័ន្ធតារាក្នុងសកលអាចមានតារា មួយ ពីរច្រើនជាងពីរ ។ គេហៅប្រព័ន្ធតារាដែលមានតារាពីរ ថាប្រព័ន្ធតារាភ្លោះ ហើយជួនកាលបង្កើតអោយមានបាតុភូតគ្រាស ។ អ្នកវិទ្យាសាស្រ្តគិតថាអាចមានជីវិតរស់នៅលើភពក្នុងប្រព័ន្ធតារាដទៃទៀត ។
+តារានឹងជាច្រើនស្ថិតក្នុងកម្រងតារានឹង ។ តារាហ្នឹងទាំងអស់ក្នុងកម្រងតារាមូលកើតឡើងពីណេប៊ុយឡាដូចគ្នា ក្នុងពេលប្រហែលគ្នា និង ស្ថិតនៅចម្ងាយប្រហែលគ្នាពីផែនដី ។ កម្រងបានតារានឹងមានពីរប្រភេទធំៗ គឺនកម្រងតារាបើកមនិងនកម្រងតារាមូល ។ កម្រងតារាបើកមានរាងទៀងទាត់និងមានតារាតិចជាង បីពាន់ ហើយមានផ្ទុកតារាស្ដេចយក្សគឺភ្លឺឧស្ម័ន និង ធូលីជាច្រើន ។ ចំណែកឯកម្រងតារាមូលវិញគឺជាក្រុមតារាយ៉ាងធំមានរាងមូល ដែលមានតារាចាស់ៗជាច្រើនរហូតដល់ជាងរាប់លាន ។
+កាឡាក់សុី គឺជាក្រុមនៃតារានឹង ប្រព័ន្ធតារា កម្រងតារា ធូលី និង ឧស្ម័នយ៉ាងធំផ្ដុំគ្នាដោយសារទំនាញ ។ តារាវិទូចែកកាឡាក់សុីជាបីប្រភេទធំៗរួមមាន កាឡាក់ស៊ីគូទខ្យង ឡាក់សុីរាងពងក្រពើ និង កាឡាក់សុីរាងមិនទៀងទាត់ ។
+តារាវិទូពណ៌នាទំហំអង្គធំៗនិងចំងាយឆ្ងាយៗ នៅក្នុងសាកលដោយប្រើទទួលលេខពី 1 ដល់ 10 និងដោយប្រើស្វ័យគុណ ។
សំណួរ
- ដូចម្ដេចដែលហៅថាតារាភ្លោះ? តើតារាភ្លោះទាំងអស់ជាផ្នែកនៃប្រព័ន្ធតារាដែរឬទេ ? ចូរពន្យល់។
- តើកាឡាក់ស៊ីមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ? តើកាឡាក់ស៊ីមីលគីវេរក្នុងប្រភេទមួយណា ?
- ឧបមាថាតារាវិទូរកឃើញកាឡាក់ស៊ីមួយដែលមានផ្ទុះតែតារាចាស់ៗ ។ តើកាឡាក់ស៊ីនេះអាចជាកាឡាក់ស៊ីអ្វី ?
- តើតារាវិទូសរសេរតួលេខច្រើនបំផុតនិងតិចបំផុតដូចម្ដេច? ហើយតើវាមានប្រយោជន៍ម៉េចខ្លះ ?
ប្រភព៖ សៀវភៅសិក្សាគោលផែនដីវិទ្យាថ្នាក់ទី១២ សៀវភៅកំណែផែនដីវិទ្យាថ្នាក់ទី១២
-
2ដូចម្ដេចដែលហៅថាតារាភ្លោះ?
-
3តើតារាភ្លោះទាំងអស់ជាផ្នែកនៃប្រព័ន្ធតារាដែរឬទេ? ចូរពន្យល់។
-
4តើកាឡាក់ស៊ីមានប៉ុន្មានប្រភេទ? អ្វីខ្លះ? តើកាឡាក់ស៊ីមីលគីវ៉េស្ថិតនៅប្រភេទមួយណា?
-
5តើកាឡាក់ស៊ីមីលគីវ៉េ ស្ថិតនៅក្នុងប្រភេទមួយណា ?
-
6ឧបមាថាតារាវិទូឃើញកាឡាក់ស៊ីមួយដែលមានផ្ទុកតែតារាចាស់ៗ។ តើកាឡាក់ស៊ីនេះអាចជាកាឡាក់ស៊ីអ្វី?
-
7តើតារាវិទូសរសេរតួលេខច្រើនបំផុត និងតិចបំផុតដូចម្ដេច? តើវាមានប្រយោជន៏ដូចម្ដេចខ្លះ?