Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ជំពូកទី៨៖ អេកូឡូស៊ី , មេរៀនទី១៖ បន្ទេរថាមពលក្នុងថានប្រពន្ធ័

គ្រូបង្រៀន
ជីវវិទ្យា
5 នាក់ បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា មេរៀនសង្ខេប ថ្នាក់ទី១០,១១,១២

ជំពូកទី៨៖ អេកូឡូស៊ី

មេរៀនទី១៖ បន្ទេរថាមពលក្នុងថានប្រពន្ធ័

មេរៀនសង្ខេប

  • អាស្រ័យទៅនឹងថាមពលទទួលបាន សារពាង្គកាយទាំងអស់ក្នុងស្ថានប្រព័ន្ធត្រូវបានបែងចែកជាអ្នកផលិត អ្នកស៊ី និងអ្នកបំបែក ។
  • ខ្សែអាហារជាព្រឹត្តិការណ៍បន្តបន្ទាប់ ដែលសារពាង្គកាយមួយស៊ីសារពាង្គកាយមួយផ្សេងទៀតដើម្បីទទួលបានថាមពល ។ ក្នុងខ្សែអាហារថាមពលបញ្ជូនពីអ្នកផលិតទៅអ្នកស៊ី ។ ខ្សែអាហារច្រើនដែលមានទំនាក់ទំនងគ្នា បង្កើតបានជាបណ្តាញអាហារ ។
  • បរិមាណថាមពលដែលផ្ទេរតាមខ្សែអាហារ ថយចុះបន្តិចម្ដងៗ ទៅតាមលំដាប់អ្នកស៊ីនីមួយៗ ។ តំហយបរិមាណថាមពលនេះ ហៅថា ពីរ៉ាមីតថាមពល ។

សំណួរ

  • ចូរអោយនិយមន័យនៃពាក្យ ខ្សែអាហារ បណ្ដាញអាហារ ពីរ៉ាមីតថាមពល ។
  • ចូរឲ្យឧទាហរណ៏ មំសាសី តិណាសី សព្វាសី ។
  • ដូចម្តេចដែលហៅថា អ្នកផលិត ? ចូរឲ្យឧទាហរណ៏បញ្ជាក់ ។
  • ដូចម្តេចដែលហៅថា អ្នកស៊ី ? ចូរឲ្យឧទាហរណ៏បញ្ជាក់ ។
  • ដូចម្តេចដែលហៅថា អ្នកបំបែក ? ចូរឲ្យឧទាហរណ៏បញ្ជាក់ ។
  • ហេតុអ្វីបានជាបរិមាណថាមពលកាន់តែថយចុះបន្តិចម្តងៗនៅតាមលំដាប់អ្នកស៊ីនីមួយៗ ?

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១២ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី១២

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 7
កម្រឹត វិទ្យាល័យ