Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ជំពូក១៖ ភពផែនដី , មេរៀនទី១៖ ភពផែនដី (មេរៀនសង្ខេប សំណួរ ចម្លើយ)

គ្រូបង្រៀន
លោកគ្រូ អ៊ី
75 នាក់ បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដីវិទ្យា សំណួរ ចម្លើយ ថ្នាក់ទី១០,១១,១២

ជំពូក១៖ ភពផែនដី

មេរៀនទី១៖ ភពផែនដី

មេរៀនសង្ខេប

  • ភពផែនដីកើតឡើងកាលពីប្រហែល 4600 លានឆ្នាំមុន។ ផ្នែករឹងបានចុះត្រជាក់ក្លាយជាស្រទាប់រូបធាតុផ្សេងៗគ្នា។ ទ្វីបមហាសមុទ្រ បរិយាកាស និងភាវៈរស់ក៏វិវត្តបន្តរហូត ដល់បច្ចុប្បន្នឆ្លងកាត់រយៈពេលរាប់លានឆ្នាំ។
  • នៅ300ឆ្នាំមុនគ.ស លោកអារីស្តូតបានលើកអំណះអំណាងមួយស្តីអំពីរាងស្វែរបស់ផែនដី នៅពេលមានចន្ទគ្រាសនិងការសង្កេតតារាដែលលេចចេញពីក្រោមជើងមេឃនៅភាគខាងត្បូង។
  • ប្រហែល 200 ឆ្នាំមុនគ.ស លោកអ៊ីរ៉ាតូសែន ដែលជាគណិតវិទូនិងតារាវិទូជនជាតិក្រិចបានគណនាឃើញទំហំផនដីតាមរយៈការវាស់ស្រមោលវត្ថុនៅលើផែនដី។
  • បច្ចុប្បន្នយើងឃើញថាផែនដីមានអង្កត់ផ្ចិតជាមធ្យមប្រវែង 12750 km ខ្សែវ័ណ្ឌជាមធ្យមប្រវែង400041.47 km និងមានរាអេលីបសូអ៊ីត ។

សំណួរ ចម្លើយ ផែនដីវិទ្យា ថ្នាក់ទី១១

  • តើផ្នែករឹងរបស់ផែនដីមានប៉ុន្មានស្រទាប់ ? អ្វីខ្លះ ?
  • ចូររៀបរាប់ពីដំណើរវិវត្តិនៃបរិយាកាសរបស់ផែនដី ។
  • តើជនជាតិក្រិចសម័យដើមពន្យល់អំពីរាងស្វ៊ែរបស់ផែនដីតាមវិធីណាខ្លះ ?
  • តើលោក អឺរ៉ាតូសែនវាស់ទំហំផែនដីដូចម្តេច ?
  • ហេតុអ្វីបានជាផែនដីប៉ោងនៅត្រង់អេក្វាទ័រនិងសំប៉ែតនៅប៉ូលទាំងពីរ ?

 

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១១

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 6