Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ជំពូក៣៖ តំណពូជ , មេរៀនទី១៖ ច្បាប់តំណពូជ (មេរៀនសង្ខេប សំណួរ ចម្លើយ)

គ្រូបង្រៀន
ជីវវិទ្យា
31 នាក់ បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា មេរៀនសង្ខេប ថ្នាក់ទី១០,១១,១២

ជំពូក៣៖ តំណពូជ

មេរៀនទី១៖ ច្បាប់តំណពូជ

មេរៀនសង្ខេប

  • តំណពូជ ជាការបញ្ជូនលក្ខណៈពីមេបាទៅសណ្ដានក្រោយផ្នែកមួយនៃជីវវិទ្យាដែលសិក្សាអំពីតំណពូជហៅថា សេនេទិច។
  • ម៉ង់ដែលធ្វើការបង្កាត់សណ្ដែកព័រការពិសោធន៍របស់គាត់មាន ៣ ដំណាក់គឺ:

ទី១ គាត់ទុករុក្ខជាតិធ្វើស្វ័យបង្កកំណើត ៣ ទៅ ៤ ជំនាន់ដើម្បីឲ្យបានពូជសុទ្ធ។

ទី២ គាត់ធ្វើការបង្កាត់រុក្ខជាតិមេបាពូជសុទ្ធដើម្បីឲ្យបានអ៊ីប្រ៊ីតជំនាន់ទី១ (F1)

ទី៣ គាត់ទុកអ៊ីប្រ៊ីតជំនាន់ទី១ ធ្វើស្វ័យបង្កកំណើតម៉ង់ដែលតាមដានពិនិត្យសមិទ្ធផលនៃការបង្កាត់ គាត់រាប់រុក្ខជាតិកូនហើយធ្វើផលធៀតាមគណិតវិទ្យា។

  • ម៉ង់ដែលសន្និដ្ឋានថាលក្ខណៈប្រសព្វភាវរសកំណត់ដោយកត្តាតំណពូជដែលសព្វថ្ងៃគេហៅថា សែន ។ អាឡែនជារូបរាងផ្សេងៗនៃសែនមួយ។
  • ម៉ូណូអ៊ីប្រ៊ីឌីស ជាការបង្កាត់មេបាខុសគ្នាដោយលក្ខណៈតែម្យ៉ាង។
  • ច្បាប់ឯកសណ្ឋានភាពនៃអ៊ីប្រ៊ីតជំនាន់ទី ១(F1) បើមេបាជាពូជសុទ្ធអ៊ីប្រ៊ីតជំនាន់ទី១ មានលក្ខណៈដូចគ្នាទាំងអស់។
  • នៅជំនាន់ទី២(F2) មានលក្ខណៈអន់លេចឡើងលាយឡំនឹងលក្ខណៈលុបក្នុងសមាមាត្រ ៣.១។
  • នៅក្នុងកោសិកានៃសារពាង្គកាយលក្ខណៈមួយកំណត់ដោយអាឡែលពីរបែបដែលស្ថិតនៅលើក្រូម៉ូសូមអូម៉ូឡូកមួយគូ។
  • ច្បាប់ការផ្ដាច់ចេញនៃគូអាឡែលនៅពេលកំណកាម៉ែតគូអាឡែលផ្ដាច់ចេញពីរគ្នាកាម៉ែតទទួលបានអាឡែលតែមួយក្នុងចំណោមអាឡែលមួយគូ។
  • ការបង្កាត់តែសជាការបង្កាត់ឯកត្តមានលក្ខណៈអន់ជាមួយឯកត្តៈមានលក្ខណៈលុបដើម្បីរកសេណូទីបនៃឯកត្តៈមានលក្ខណៈលោកនោះច្បាប់នៃការបង្កើតផ្ដាច់ចេញដោយឯករាជ្យនៃគូលក្ខណៈ។
  • បើមេបាជាពូជសុទ្ធខុសគ្នាដោយលក្ខណៈពីរយ៉ាងនៅជំនាន់ទី២ មានផេណូទីប៤ យ៉ាងក្នុងសមាមាត្រ ៩.៣.៣.១ ដែលក្នុងនោះមានពេលលោកទេសបន្សំថ្មីពីខុសគ្នាពីមេបា។
  • ពហុអាឡែល ជាសភាពសែនមួយដែលមានអាឡែលលើសពីពីរ។
  • ពហុអាឡែល ជាតំណពូជនៃលក្ខណៈមួយដែលកំណត់ដោយសែន១ក្រុម។

សំណួរ ចម្លើយ ជីវវិទ្យា ថ្នាក់ទី១១

  • ហេតុអ្វីបានជាសណ្តែកព័រជម្រើសយ៉ាងល្អសម្រាប់ការពិសោធរបស់ម៉ង់ដែល ។
  • ចូរពន្យល់ពាក្យស្វ័យបង្កកំណើត បង្កកំណើតកាត់ សែន អាឡែល លក្ខណៈលុប លក្ខណៈអន់ អូម៉ូស៊ីកូត អេតេរ៉ូស៊ីកូត ។
  • ក្នុងករណីម៉ូណូអ៉ីប្រ៊ីឌីស តើអ៊ីប្រ៊ីត F1 មានសេណូទីបដូចម្តេច ? តើវាបង្កកាម៉ែតប៉ុន្មានបែប ? ព្រោះអ្វី ?
  • ក្នុងករណីម៉ូណូអ៉ីប្រ៊ីឌីស នៅជំនាន់ទី២ តើម៉ង់ដែលទទួលលទ្ធផលដូចម្តេច ?
  • ក្នុងករណីឌីអ៉ីប្រ៊ីឌីស តើអ៉ីប្រ៊ីត F1 មានសេណូទីបដូចម្តេច ? វាបង្កើតកាម៉ែតប៉ុន្មានបែប ? ពីព្រោះអ្វី ?
  • ឲ្យពុំនោលច្បាប់របស់ម៉ង់ដែស ។
  • ចូរពន្យល់ពាក្យពហុអាឡែល ពហុសែន ។ ឲ្យឧទាហរណ៍បញ្ជាក់ ។
  • ក្នុងករណីឌីអ៊ិប៊្រីឌីស ហេតុអ្វីបានជានៅជំនាន់ទី២ (F2) មានលេចឡើងផេណូទីបថ្មីខុសពីមេបា ។
  • ចំពោះសណ្តែកព័រលក្ខណៈគ្រាប់ពណ៌លឿងលុបលើលក្ខណៈគ្រាប់ពណ៌បៃតង។ គេបង្កាត់សណ្តែកគ្រាប់លឿង អេតេរ៉ូស៊ីកូតជាមួយគ្នាវា។ តើគេទទួលបានលទ្ធផលដូចម្តេច?
  • ចំណោះដ្រូសូភីល មានលក្ខណៈខ្លួនពណ៌ប្រផេះលុបលើលក្ខណៈខ្លួនខ្មៅ។ គេបង្កាត់ដ្រូសូភីលខ្លួនពីរគេទទួលបានកូនខ្លួនប្រផេះ ហើយកូនខ្លួនខ្មៅខ្លះ។ក. តើដ្រូសូភីលប្រផេះមេបាមានសេណូទីបដូចម្តេច?

    ខ. ក្នុងការបង្កាត់នេះបើសិនជាគេទទួលបានកូន ២៨០ តើក្នុងចំនួននេះមានដ្រូសូភីលខ្លួនប្រផេះប៉ុន្មាន? ដ្រូសូភីលខ្លួនខ្មៅប៉ុន្មាន? ដ្រូសូភីលខ្លួនប្រផេះអេតេរ៉ូស៊ីកូតប៉ុន្មាន?  ដ្រូសូភីលខ្លួនប្រផេះអូស៊ីកូតប៉ុន្មាន?

    គ. តើគេត្រូវធ្វើការបង្កាត់បែបណាដើម្បីអោយដឹងថាដ្រូសូភីលខ្លួនប្រផេះមួយជាអេតេរ៉ូស៊ីកូតឬអូម៉ូស៊ីកូត?

  • ចំពោះមនុស្សលក្ខណៈរួមភ្នែកវែងលុបលើលក្ខណៈរោមភ្នែកខ្លី។ បុរសម្នាក់ជាអេតេរ៉ូស៊ីកូតចំពោះលក្ខណៈរោមភ្នែកវែងភរិយារបស់គេមានរោមភ្នែកខ្លី។ តើគូស្វាមីនេះមានមានលទ្ធភាពនឹងបានកូនមានរោមភ្នែកវែងប៉ុន្មានភាគរយ? កូនមានរួមភ្នែកខ្លីប៉ុន្មានភាគរយ?
សំណួរ ចម្លើយ
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 10