Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ជំពូក៣៖ តំណពូជ , មេរៀនទី២៖ ក្រូម៉ូសូម (មេរៀនសង្ខេប សំណួរ ចម្លើយ)

គ្រូបង្រៀន
ជីវវិទ្យា
29 នាក់ បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា មេរៀនសង្ខេប ថ្នាក់ទី១០,១១,១២

ជំពូក៣៖ តំណពូជ

មេរៀនទី២៖ ក្រូម៉ូសូម

មេរៀនសង្ខេប

  • បើតពិនិត្យមើលគោលិកាមនុស្សដែលផ្ទុកចំណែកមីតូសនៅវគ្គមេតាផាស គេសង្កេតឃើញមានក្រូម៉ូសូម៤៦ ។ សំណុំក្រូម៉ូសូមទាំង ៤៦ ដែលតម្រៀបពីធំទៅតូចជាការីយ៉ូទីបរបស់មនុស្ស ។
  • កោសិកាលូតលាស់មានចំនួន ២n ក្រូម៉ូសូម (ចំនួនឌីប្លូអ៊ុត) ។
  • កាម៉ែតមានតែ n ក្រូម៉ូសូម (ចំនួនអាប្លូអ៊ីត) ។
  • នៅចន្លោះវគ្គប្រូម៉ាទីនបង្កឡើងដោយនុយក្លេអូភីឡាម៉ង់រលា ។ នៅវគ្គប្រូផាសនិងមេតាផាស ក្រូម៉ូសូមនីមួយៗមានក្រូម៉ាទីត២ ។ ក្រូម៉ាទីតនីមួយៗជានុយក្លេអូលភីឡាម៉ង់ដែលរួញខ្លី។
  • ក្រូម៉ូសូម ជាធាតុបង្កអចិន្រ្តៃយ៍ក្នុងកោសិកា ។
  • ភេទនៃកូនត្រូវកំណត់ឡើងនៅពេលបង្កកំណើត ហើយអាស្រ័យទៅនឹងស្តម៉ាតូសូអ៊ីត ចំពោះមនុស្សនិងដ្រូសូភីល ។
  • លក្ខណៈពណ៌ភ្នែកដ្រូសូភីលកំណត់ដោយសែនដែលស្ថិតនៅលើក្រូម៉ូសូមX ក្នុងករណីនេះដ្រូសូភីលឈ្មោលពុំបញ្ជូនលក្ខណៈរបស់ខ្លួនទៅកូនឈ្មោលទេ វាបញ្ជូនទៅតកូនញី ។
  • ជំងឺតពូជលើក្រូម៉ូសូមធម្មតាមានលក្ខណៈភឿក (លក្ខណៈអន់) និងជំងឺកូរ៉េហង់ទីងតុង (លក្ខណៈលុប) បណ្ដាលមកពីសែនដែលស្ថិតនៅលើក្រូម៉ូសូមធម្មតា ។ ជំងឺទាំងនេះ កើតនៅលើភេទទាំងពីរដូចគ្នា។
  • ជំងឺតពូជជាប់នឹងភេទ ដូចជាជំងឺងងឹតពណ៌ ជំងឺមីញ៉ូប៉ាទី និងជំងឺឈាមក្រកក បណ្តាលមកពីសែនអន់ដែលស្ថិតនៅលើក្រូម៉ូសូមX ។ភាគច្រើននៃជំងឺទាំងនេះកើតមាននៅលើភេទប្រុស ហើយម្ដាយជាអ្នកបញ្ជូនជំងឺ ។
  • ការលេចឡើងនូវលក្ខណៈថ្មីមួយបង្កឡើងដោយមុយតាស្យុង គឺជាកំណែប្រែសំភារៈសេនេទិច គឺកំណែប្រែសែន ឬកំណែប្រែចំនួននិងទម្រង់ក្រូម៉ូសូម ។

សំណួរ ចម្លើយ ជីវវិទ្យា ថ្នាក់ទី១១

  • ចូរប្រៀបធៀបការីយ៉ូទីបបុរស និងនារី ។
  • ហេតុអ្វីបានជាគេប្រើកុលស៊ីស៊ីន ក្នុងការធ្វើការីយ៉ូទីប ?
  • ហេតុអ្វីបានជាក្រូម៉ូសូមមិនលេចជារូបរាងនៅចន្លោះវគ្គ ?
  • តើក្រូម៉ូសូមលេចជារូបរាងនៅពេលណា? ពីព្រោះអ្វី?
  • តើក្រូម៉ូសូមបាត់រូបរាងទៅវិញនៅពេលណា ? ពីព្រោះអ្វី ?
  • តើនៅវគ្គណាដែលក្រូម៉ូសូមលេចរូបរាងច្បាស់ជាងគេ? ពីព្រោះអ្វី?
  • ចូរសរសេររូបមន្តក្រូម៉ូសូមដ្រូសូភីលញី និងដ្រូសូភីលឈ្មោល ។
  • ចំពោះមនុស្ស តើភេទរបស់កូនអាស្រ័យទៅនឹងស្ពែម៉ាតូសូអ៊ីត ឬ អូវុល? ចូរពន្យល់។
  • តើភេទនៃឯកត្តៈមួយត្រូវកំណត់ឡើងនៅពេលណា ?
  • អ្វីជាជំងឺតពូជ ?
  • តើក្នុងករណីណា ទើបកូនស្រីអាចកើតជំងឺងងឹតពណ៌បាន ?
  • អ្វីជាមុយតាស្យុង ? តើបុព្វហេតុអ្វីដែលបណ្តាលឲ្យមានមុយតាស្យុង ?
  • អ្វីជាទ្រីសូមីទី២១ ? ចូរពន្យល់ថាហេតុអ្វីបានជាក្មេងអាចកើតទ្រីសូមីទី២ ?
  • តើបាតុភូតប៉ូលីប្លូអ៊ីឌីមានអត្ថប្រយោជន៍ដូចម្តេចដែរ ចំពោះរុក្ខជាតិ ?

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១១

សំណួរ ចម្លើយ
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 15