Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ដើម្បិធ្វើអោយមានសន្តិភាពសំរាប់មនុស្សផងគ្នា តើមនុស្សត្រូវប្រតិបត្តិតាមមាគ៌ាណាខ្លះ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ដើម្បីធ្វើអោយមានសន្តិភាពសំរាប់មនុស្សផងគ្នាមនុស្សត្រូវប្រតិបត្តិតាម អដ្ឋង្គិកមគ្គ ( មាគ៌ា៨យ៉ាង ) គឺ៖

  • សម្មាទិដ្ឋៈ សេចក្តីយល់ត្រូវ
  • សម្មាវាចាៈ ពាក្យសំដីត្រូវ
  • សម្មាសង្កប្បៈ សេចក្តីត្រិះរិះត្រូវ
  • សម្មាកម្មនៈ ការងារក្នុងផ្លូវត្រូវ
  • សម្មាអាជីវៈ ការរចិញ្ចឹមជីវីតក្នុងផ្លូវត្រូវ
  • សម្មាវាយាមៈ ការព្យាយាមក្នុងផ្លូវត្រូវ
  • សម្មាសតិៈ ការភ្ញាក់រំលឹកក្នុងផ្លូវត្រូវ
  • សម្មាសមាធិៈ ការតាំងចិត្តត្រូវ ។

និងត្រូវមាននូវ ព្រហ្មវិហារធម៌៖

  • ​មេត្តាៈ ការរាប់អានដោយស្មោះ
  • ករុណាៈ ការអាណិត សន្តោស
  • មុទិតាៈ អរនិងគេបានសុខ ចេះឈឺឆ្អាលនិងគេ នៅពេលគេមានទុក្ខ
  • ឧបេក្ខាៈ ចិត្តជាកណ្តាល ។

ទន្ទឹមនិងនេះមនុស្សម្នាក់ៗត្រូវមាននូវ បញ្ចាសីលដូចជា៖

  • បាណាតិបាតាៈ គឹវៀចាកកិរិយាធ្វើអោយជីវីតធ្លាក់ចាកគន្លងក្នុងការសំលាប់មនុស្ស សត្វ ។
  • អទិន្នាទានៈ គឺវៀចាកកិរិយាកាន់យកវត្ថុ ដែលគេមិនបានអោយដោយកាយរឺដោយវាចារ
  • កាមេសុមិច្ឆាចារៈ គឺវៀចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ
  • សុមេរយៈ គឺវៀចាកហេតុផលទីតាំងនៃសេចក្តីប្រមាទគឺការផឹកទឹកស្រវឹង សុរានិងមរេ័យ
  • មុសាវាទៈ គឺវៀចាកកិរិយាពោលពាក្យកុហក ។

ទន្ទឹមនឹងនេះមនុស្សម្នាក់ៗត្រូវចេះ ៖

  • គោរពច្បាប់រដ្ឋ
  • អនុវត្តន៍គោលការណ៍ប្រជាធិបតេយ្យ
  • គោរពពហុវប្បធម៌ និងគោរពសិទ្ធិមនុស្ស ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1