Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ដើម្បីឱ្យជីវិតរបស់អ្នកមានអនាគតភ្លឺស្វាង និងថ្លៃថ្នូរ តើអ្នកត្រូវអភិវឌ្ឃបុគ្គលិកលក្ខណៈ និងតម្លៃដូចម្តេចខ្លះ ?

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភាសាខ្មែរ

ដើម្បី​​ឱ្យជីវិតរបស់អ្នកមានអនាគតភ្លឺស្វាង និងថ្លៃថ្លា យើងត្រូវអភិវឌ្ឃន៍បុគ្គលិលក្ខណៈ ដូចជា៖

អភិវឌ្ឃន៍រាងកាយ

  • ថែរក្សាសុខភាព
  • ហាត់ប្រាណ កាយសិក្សា អប់រំសុខភាព
  • ជម្រើសចំណីអាហារ បំប៉នចំណីអាហារ
  • ថែរក្សាបរិស្ថាន មានអនាម័យ
  • មិនធ្វើការហួសកម្លាំង បរិភាគអាហារទៀងទាត់ ទាន់ពេលវេលា
  • បញ្ចេញពលកម្ម ធ្វើការងារ ជំនះភាពស្ពឹកស្រពន់ ខ្ជឹលច្រអូស និងបញ្ចេញជាតិពុលពីក្នុងខ្លួន។

អភិឌ្ឃន៍ស្មារតី

  • មានភាពម្ចាស់ការ ចេះស្គាល់ខ្លួនឯងដោយខ្លួនឯង
  • ឆន្ទៈមោះមុត មិនទន់ជ្រាយ
  • ពង្រឹងស្មារតីក្លាហាន
  • ឈ្លាសវៃ ចេះសម្របតាមកាលៈទេសៈ
  • មានមនសិការក្នុងការងារ និងមានទំនួលខុសត្រូវ
  • មានសីលធម៌រស់នៅល្អ ប្រព្រឹត្តិតែអំពើសុចរិត ប្រកាន់ប្រពៃណីទំនៀមទម្លាប់
  • គោរពច្បាប់សង្គម និងឧត្តមគតិសង្គម

អភិវឌ្ឃចំណោះដឹង

  • បង្កើនសមត្ថភាព ពង្រីកពុទ្ធិ (ទស្សនាវដ្តី ការសែត ទូរទស្សន៍…)
  • ខិតខំរៀនសូត្រ
  • សិក្សាស្រាវជ្រាវបន្ថែម ដើម្បីពង្រីកគំនិតទូលំទូលាយ
  • ដកស្រង់បទពិសោធន៍ល្អៗ
  • ហ្វឹកហ្វាត់អនុវត្តន៍ជារៀងរាលថ្ងៃ (ទ្រឹស្តីផ្សាភា្ជប់និងការអនុវត្ត) បណ្តុះបណ្តាលវិជ្ជាជីវៈ ឬបំនិនអាជីព ឬស្រាវ ជ្រាវជាប្រចាំ។
  • សិក្សាវិជ្ជាវិទ្យាសាស្ត្របច្ចេកទេស…។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1