តើគ្រូបង្រៀនមានភារកិច្ចអ្វីខ្លះ ? ចូរបកស្រាយពន្យល់ ។
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ភារកិច្ចរបស់គ្រូបង្រៀនមាន៥ប្រការគឺៈ
១.ត្រៀមមុនពេលបង្រៀនៈ
- ត្រៀមមេរៀនសម្រាប់បង្រៀន
- ស្រាវជ្រាវឯកសារនានា
- ត្រៀមសំណួរចម្លើយជាមុន
- ធ្វើកិច្ចតែងការបង្រៀនឲ្យទៀងទាត់មានលក្ខណៈទំនើប
- ត្រៀមរៀបចំសម្ភារៈឧបទេសសម្រាប់ការបង្រៀន
- ជ្រើសរើសវិធីសាស្រ្តតាមពេលវេលា
២. ដឹកនាំការរៀនសូត្ររបស់សិស្ស ដោយបង្រៀនឲ្យបានត្រឹមត្រូវតាមកិច្ចតែងការ គោរពពេលវេលា គោរពគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងអនុវត្តឲ្យបានល្អនូវបទបញ្ជារបស់ថ្នាក់លើ ។
៣. លើកទឹកចិត្តសិស្សឲ្យចូលរួមគ្រប់សកម្មភាព ក្នុងថ្នាក់សាលា និងសង្គម
៤. វាយតម្លៃលើកិច្ចការឲ្យបានត្រឹមត្រួវដោយដាក់កិច្ចការឲ្យសិស្សធ្វើនិងផ្តល់បទពិសោធន៍ឲ្យសិស្សរក្សាសាមគ្គីភាព ព្រមទាំងទំនាក់ទំនងល្អជាមួយសិស្ស
៥. ស្វ័យសិក្សាពេញមួយជីវីតដើម្បីក្លាយជាគ្រូល្អ ដែលមានលក្ខណ
ៈវិទ្យាសាស្រ្ត និងមានចំណេះដឹងទូលំទូលាយ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ