តើប្រូតេអ៊ីនដែលបានមកពីក្រៅ(នៅក្នុងអាហារ)នៅពេលដែលចូលដល់សារពាង្គកាយតើវានៅតែរក្សាយថាប្រភេទភាពរបស់វាទៀតរឺទេ?ចូរពន្យល់ឲ្យបានខ្លី។
គ្រូបង្រៀន
ជីវវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ពេលចូលដល់សារពាង្គកាយ ប្រូតេអ៊ីនត្រូវបាត់បង់យថាប្រភេទរបស់វា។ប្រូតេអ៊ីននៅក្នុងអាហារបានបំបែកជាដំបូងនៅក្នុងប្រដាប់រំលាយអាហារក្រាមអំពើនៃអង់ស៊ឹមរហូតក្លាយជាអាស៊ីតអាមីនេ។អាស៊ីតអាមីនេទាំងនេះ ត្រូវជ្រាបតាមភ្នាសពោះវៀនតូចធ្វើដំណើរតាមផ្លូវឈាមឆ្លងកាត់ថ្លើមនិងបេះដូង។ឈាមដែលចេញពីបេះដូងត្រូវបានដឹងនាំអាស៊ីតអាមីនេចូលទៅក្នុងកោសិកានៃសរីរាង្គទាំងឡាយ។នៅទីនោះអាស៊ីតអាមីនេត្រូវបានសំយោកសារជាថ្មី ដើម្បីបង្កើតនូវប្រូទីតថាប្រភេទផ្ទាល់របស់សារពាង្គកាយ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ