Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើមធ្យោបាយកាត់បន្ថយតំហយគុណភាពដីមានអ្វីខ្លះ ? ចូររៀបរាប់ ។

គ្រូបង្រៀន
ភូមិវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភូមិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧,៨,៩,១០,១១,១២

មធ្យោបាយកាត់បន្ថយតំហយគុណភាពដីមាន​ ៖

  • បន្លាស់ដំណាំ គឺជាវិធីដាំណាំច្រើនមុខ នៅលើទីដីតែមួយដោយប្ដូរវេនគ្នា ។
  • ដំណាំតាមជម្រាលកូនភ្នំ ឬ​ ទីទួលមួយ គឺតម្រូវឪ្យកសិករភ្ជូរាស់តាមខ្សែកម្ពស់កាត់កែងទៅនឹងចំណោតតាមវ័ណ្ឌសណ្ឋានដី ។
  • ស្រែថ្នាក់ ឬ ចម្ការល្បាក់ ជាវិធីមួយដ៏ល្អដែលគេបានប្រើប្រាស់តាំងយូរណាស់មកហើយនៅតំបន់ភ្នំដែលមានមនុស្សរស់នៅច្រើន ដូចជានៅប្រទេសចិន ភីលីពីន  ឥណ្ឌូនេស៊ី ជាដើម ។​​ បច្ចេកទេសនេះ ពុំគ្រាន់តែផ្ដល់ដីដល់កសិករ ប៉ុណ្ណោះទេ ប៉ុន្ដែអាចជួយទប់សំណឹក ដោយបង្ខាំងទឹកដែលលើសទុក ។
  • ដំណាំចម្រុះ ជាបច្ចេកទេសកសិកម្មមួយបែបទៀត ដែលគេនិយមប្រើក្នុងចម្ការកៅស៊ូ ដូងប្រង ដូចជា ពោត សណ្ដែក បន្លែដើម្បីគ្រប់ដី​ទម្រាំដើមកៅស៊ូ ដូងប្រងធំបែកមែកធាងគ្របដីជិត ។ ដំណាំបន្ទាប់បន្សំទាំងនោះជាជំនួយរក្សាគុណភាពដីនិងផ្ដល់ប្រាក់កម្រៃផងដែរ ។
  • បម្រើបម្រាស់ជី  ជាវិធីចាំបាច់មួយសម្រាប់បង្កើនគុណភាពដី ។ ជឿដែលគេមានប្រើមានជីសរីរាង្គ (ជីធម្មជាតិ) និងជីអសរីរាង្គ (ជីគីមី) ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1